យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​​ ចុះ​ចត​​ជា​បន្ទាន់ បន្ទាប់​ពី​​អ្នក​ដំណើរ​​​ស្រែក​ហៅ​​ពាក្យ​ស្លោក​​ក្រុម​ ISIS​

យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​​ ចុះ​ចត​​ជា​បន្ទាន់ បន្ទាប់​ពី​​អ្នក​ដំណើរ​​​ស្រែក​ហៅ​​ពាក្យ​ស្លោក​​ក្រុម​ ISIS​

(បុមបៃ)៖ យន្តហោះដឹកអ្នកដំណើរ មួយគ្រឿងរបស់ក្រុមហ៊ុន Indigo ជើងហោះហើរពីទីក្រុងឌូបៃ នៃសហព័ន្ធអារ៉ាប់រួម ទៅកាន់រដ្ឋ Kozhikode ប្រទេសឥណ្ឌា បានចុះចតជាបន្ទាន់នៅក្នុងទីក្រុងបុមបៃ បន្ទាន់ពីអ្នកដំណើរមួយចំនួនបង្កចលាចល។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅមុននេះបន្តិច។

តំណាងក្រុមហ៊ុនអាកាសចរណ៍ Indigo បានឲ្យដឹងថា មូលហេតុនៃការចុះចតបន្ទាន់នេះ ដោយសារតែមានអ្នកដំណើរមួយចំនួន «បង្កភាពចលាចល ពិបាកគ្រប់គ្រង» ដោយមានអ្នកខ្លះបានស្រែកហៅនូវពាក្យមួយឃ្លា ដែលជាពាក្យស្លោករបស់ក្រុមឧទ្ទាម ISIS ថែមទៀត។

គួរបញ្ជាក់ផងដែរថា ព័ត៌មានលម្អិតបន្ថែមទាក់ទិន នឹងករណីខាងលើនេះ នៅមិនទាន់ទទួលបាននោះទេ៕

ប្រភព៖ khmertalking

  • យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​​ ចុះ​ចត​​ជា​បន្ទាន់ បន្ទាប់​ពី​​អ្នក​ដំណើរ​​​ស្រែក​ហៅ​​ពាក្យ​ស្លោក​​ក្រុម​ ISIS​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: