ទើប​រៀបការ​បាន​ជាង ២​ខែ ដាល់​ប្រពន្ធ​ជាំភ្នែក ពេល​នាំគ្នា​ទៅលេង ផ្ទះ​ពុក​ធម៌​

ខេត្តកណ្ដាល ៖ នារីម្នាក់ ត្រូវប្តីចិត្តតិរិច្ឆាន ដែលទើបតែរៀបការ បានជាង ២ខែ ចាប់វាយបោចសក់ និងដាល់ត្រូវភ្នែក ឡើងជាំខ្មៅ ហើយហូរឈាម មើលទៅគួរឲ្យសង្វេគ កាលពីវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិ អញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វី ស្រីពៅ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានរបួសស្នាម ប៉ោងហើមជាំ ភ្នែកខាងស្តាំ ០១ កន្លែង។ ចំណែកជនល្មើស ជាប្តីមានឈ្មោះ ផ្លាយ សំណាង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខ កសិករ មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោយពេលបង្ករហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយយោងតាម ពាក្យបណ្តឹងរបស់ ស្ត្រីរងគ្រោះ ជាប្រពន្ធ។

មុនពេលកើតហេតុ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ជនល្មើស និងជនរងគ្រោះ បាននាំគ្នាមកលេង ផ្ទះឪពុកធម៌ ឈ្មោះ ម៉ុល នៅអញ្ជែងលើ ឃុំពុកឬស្សី និងស្នាក់នៅទីនោះ។ លុះដល់ថ្ងៃកើតហេតុ ជនល្មើសជាប្ដី បានផឹកស្រាស្រវឹង ហើយបានបបួលប្រពន្ធ ឈ្មោះវី ស្រីពៅ ទៅលេងផ្ទះ ឪពុកម្តាយរបស់ខ្លួន នៅភូមិអញ្ជែងក្រោម ឃុំពុកឬស្សី តែជនរងគ្រោះប្រកែក បន្ទាប់មកក៍មាន ជម្លោះពាក្យសំដី ជាមួយគ្នា ភ្លាមនោះជនល្មើសបាន ចាប់បោចសក់ជនរងគ្រោះ និងដាល់ជាច្រើនដៃ ត្រូវចំភ្នែកខាងស្តាំ បណ្តាលឲ្យជនរងគ្រោះ របួសប៉ោងហើមជាំ រងរបួសធ្ងន់តែម្តង៕

ទើប​រៀបការ​បាន​ជាង ២​ខែ ដាល់​ប្រពន្ធ​ជាំភ្នែក ពេល​នាំគ្នា​ទៅលេង ផ្ទះ​ពុក​ធម៌​ ទើប​រៀបការ​បាន​ជាង ២​ខែ ដាល់​ប្រពន្ធ​ជាំភ្នែក ពេល​នាំគ្នា​ទៅលេង ផ្ទះ​ពុក​ធម៌​

ប្រភព ៖ watphnom

  • ទើប​រៀបការ​បាន​ជាង ២​ខែ ដាល់​ប្រពន្ធ​ជាំភ្នែក ពេល​នាំគ្នា​ទៅលេង ផ្ទះ​ពុក​ធម៌​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: