ជនជាតិថៃពីរនាក់ប្តីប្រពន្ធវក់ល្បែងក្នុងកាស៊ីណូប៉ោយប៉ែត ទុកកូនតូចក្នុងបន្ទប់សណ្ឋាគារ១យប់២ថ្ងៃ ប៊ិះស្លាប់

ប្រទេសថៃ៖ ទារកម្នាក់ដែលទើបតែមានអាយុ៣ខែប៉ុណ្ណោះ ត្រូវបានឪពុកម្តាយទុកចោលនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងរយៈពេល២ថ្ងៃ និង១យប់ ដោយមិនបានបើកម៉ាស៊ីនត្រជាក់ ឬភ្លើងបំភ្លឺនៅក្នុងបន្ទប់នោះឡើយ ខណៈដែលពួកគេបាននាំគ្នា ឆ្លងដែនតាមច្រកអន្តរជាតិប៉ោយប៉ែតចូលមកក្នុងទឹកដីកម្ពុជាដើម្បីលេងល្បែងនៅ ក្នុងកាសុីណូ ។
ជនជាតិថៃពីរនាក់ប្តីប្រពន្ធវក់ល្បែងក្នុងកាស៊ីណូប៉ោយប៉ែត ទុកកូនតូចក្នុងបន្ទប់សណ្ឋាគារ១យប់២ថ្ងៃ ប៊ិះស្លាប់
សមត្ថកិច្ចថៃបានឲ្យដឹងថា មានការ ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយសារតែគេបានទទួលព័ត៌មានថាមានករណីទុកទារកចោលនៅក្នុងបន្ទប់សណ្ឋាគារមួយ កន្លែងដែលស្ថិតនៅភូមិខ្លងលឹក ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ ដោយគ្មានឪពុក ម្តាយណា ឬបងប្អូននៅជាមួយឡើយ ។

តាមការអះអាងពីម្ចាស់សណ្ឋាគារបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦ មានប្តីប្រពន្ធ ពីរនាក់ដោយមានពកូនតូចមកជាមួយ ផងបានមកជួលបន្ទប់លេខ២៦ ជាន់ទី២ នៃសណ្ឋាគាររបស់លោកដើម្បីស្នាក់នៅដោយបុរសជាប្តីបាននិយាយប្រាប់ថា ពួក គេរស់នៅក្នុងសង្កាត់ដនមឿង ក្រុងបាងកក ប្រទេសថៃគឺធ្វើដំណើរមកដើម្បីឆ្លងដែន ចូលទៅក្នុងទឹកដីកម្ពុជាត្រង់ចំណុចប៉ោយប៉ែតលេងល្បែងក្នុងកាសុីណូ ។

ម្ចាស់សណ្ឋាគារបានបន្តថា ចាប់ពីពេល នោះមកគេសង្កេតឃើញថាបុរសជាស្វាមីបានឆ្លងចូលមកក្នុងទឹកដីខ្មែររាល់ថ្ងៃដោយ ទុកឲ្យស្ត្រីដែលជាភរិយាជាអ្នកនៅមើល កូនតូចក្នុងបន្ទប់សណ្ឋាគារ ។ លុះថ្ងៃទី ២៣ ខែកក្កដា គាត់មិនបានដឹងថាប្តីប្រពន្ធ នេះចេញទៅលេងល្បែងពីពេលណានោះ ទេដោយនៅក្នុងបន្ទប់មានសភាពស្ងប់ ស្ងាត់។ ស្រាប់តែនៅល្ងាចថ្ងៃទី២៥ ខែកក្កដាគាត់ក៏បានឮសំឡេងក្មេងយំយ៉ាងខ្លាំង ចេញពីបន្ទប់លេខ២៦នោះដោយមានការសង្ស័យទើបគាត់យកកូនសោបន្ទប់មក ចាក់បើកទ្វារមើលក៏បានប្រទះឃើញទារកដេកនៅលើគ្រែតែម្នាក់ឯងដោយ់នៅក្នុង បន្ទបមិនបើកភ្លើង ឬបើកម៉ាសុីនត្រជាក់ឡើយដែលស្ថិតក្នុងសភាពងងឹតឈឹង ទើបគាត់បានរាយការណ៍ទៅក្រុមតម្រួតថៃដែលនៅក្បែរឲ្យមកត្រួតពិនិត្យ ។

ជាក់ស្តែងនៅលើគ្រែមានលិខិតបញ្ជាក់ កំណើតកូនប្រុសរូបនេះដែលទើបតែមាន អាយុ៣ខែគត់ ហើយឪពុកមានអាយុ ៤៤ឆ្នាំ និងម្តាយអាយុ៤០ឆ្នាំ រស់នៅទីក្រុង បាងកក ប្រទេសថៃ ព្រមទាំងមានសរសេរលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងផង ទើបសមត្ថកិច្ចបានព្យាយាមទាក់ទងតាមទូរស័ព្ទ ដោយប្រើរយៈពេលប្រមាណជាង២ម៉ោងទើបឪពុករបស់ទារកនោះព្រមទទួលទូរស័ព្ទ ដោយតម្រួតបានបញ្ជាឲ្យគេឆ្លងដែនមក ទឹកដីថៃវិញដើម្បីសាកសួរថា តើគេមាន ចេតនាទុកកូនចោលឬយ៉ាងណា? បើគេ មានចេតនាមែនគឺអាចប្រឈមមុខនឹងផ្លូវ ច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចថៃបុរសជា ឪពុកបានសារភាពថា ពួកគេទាំង២នាក់ ប្តីប្រពន្ធបាននាំគ្នាមកលេងល្បែងក្នុង កាសុីណូប៉ោយប៉ែត ប៉ុន្តែដោយសារតែ មួយរយៈក្រោយមកចាញ់ល្បែងអស់លុយច្រើនពេកទើបពួកគេបាននាំគ្នាលេងទាំង ថ្ងៃទាំងយប់ក៏ភ្លេចកូនតូចដែលនៅដេកក្នុងបន្ទប់សណ្ឋាគាររហូត២ថ្ងៃ១យប់ ទីបំផុតក៏មានការភ្ញាក់ខ្លួនខណៈដែលមានតម្រួតថៃទូរស័ព្ទចូលមក ។

បច្ចុប្បន្នប្តីប្រពន្ធទាំង២នាក់នេះក្រោយពីសាកសួររួចមកសមត្ថកិច្ចក៏លើកលែងទោសកំហុសឲ្យ។ ដោយឡែកទារកចាត់ ទុកជាសំណាងល្អហើយដែលមិនស្លាប់ ៕ ហេង នរិន្ទ្រ

ប្រភព៖ Nokorwatnews

  • ជនជាតិថៃពីរនាក់ប្តីប្រពន្ធវក់ល្បែងក្នុងកាស៊ីណូប៉ោយប៉ែត ទុកកូនតូចក្នុងបន្ទប់សណ្ឋាគារ១យប់២ថ្ងៃ ប៊ិះស្លាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: