ពន្យារពេល ៣០នាទី នៃ​​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្ដរជាតិ​ កម្ពុជា​-សិង្ហបុរី​

ដោយសារ​ស្ថានភាព​ភ្លៀង​ខ្លាំង កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​អន្ដរជាតិ​ Clear រវាង​ម្ចាស់​ផ្ទះ​ កម្ពុជា និង​សិង្ហបុរី ត្រូវ​បាន​ពន្យារពេល​រយៈពេល​ ៣០នាទី។
 

ប៉ុន្ដែ​តាម​សេចក្ដីរាយការណ៍​ពី​ក្រុមការងារ Sabay បាន​រាយការណ៍​ពី​កន្លែង​ប្រកួត​នៅ​ឯពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក មក​ថា គណៈកម្មការ និង អាជ្ញាកណ្ដាល កំពុង​ពិនិត្យ​ទីលាន​វិញហើយ គ្រា​ដែល​ភ្លៀង​បាន​ថមថយ​បន្ដិច។
 

ការប្រកួត​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា និង សិង្ហបុរី គឺ​គ្រោង​ប្រព្រឹត្តិ​ទៅ​នៅ​ម៉ោង ៦:៣០ នាទី ប៉ុន្ដែ ស្ថានភាព​ភ្លៀង ត្រូវ​បាន​ពន្យារពេល​ ប្រមាណ​ជា ៣០​នាទី ដូច្នេះ បើ​មិនមាន​ការ​ប្រែប្រួល​នោះទេ នឹង​ចាប់ផ្ដើម​នៃ​ការប្រកួត​នៅម៉ោង ៧ យប់ បន្ដិច​ទៀត​នេះ។

 

ទោះយ៉ាង​ណា​ក៏ដោយ​ តាម​សេចក្ដីរាយការណ៍​មក​ថា អ្នកគាំទ្រ នៅ​តែ​បន្ដ​រង់ចាំ​ទស្សនា​នៃ​ការ​ប្រកួត​នេះ ដោយ​មាន​សំឡេង​ហ៊ោកញ្ជៀវ ក្នុង​ន័យ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា។
 

* រាយការណ៍បន្ថែម៖
 

ផ្អែក​តាម​​អាជ្ញាកណ្ដាល និង តំណាង​ក្រុម​ទាំង​ពីរ ការប្រកួត​មិត្តភាព​​រវាង​កម្ពុជា និង សិង្ហបុរី នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ៧:១៥ នាទី។

 

សូមចុចអាន៖ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ CLEAR ​
សូមចុចអាន៖  គ្រូ​​កម្ពុជា និង​​គ្រូ​សិង្ហបុរី​និយាយ​អ្វី​ខ្លះ​ មុន​ប៉ះ​​គ្នា​ល្ងាច​នេះ?
សូមចុចអាន៖ ជម្រើស​ ១១​នាក់​ដំបូង​ របស់​កម្ពុជា​ ល្ងាច​នេះ

 
ពន្យារពេល ៣០នាទី នៃ​​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្ដរជាតិ​ កម្ពុជា​-សិង្ហបុរី​

 
ពន្យារពេល ៣០នាទី នៃ​​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្ដរជាតិ​ កម្ពុជា​-សិង្ហបុរី​

 
ពន្យារពេល ៣០នាទី នៃ​​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្ដរជាតិ​ កម្ពុជា​-សិង្ហបុរី​

 

រូបថត៖ ទូរសព្ទ​ របស់សុខហេង