ជន​ល្មោភកាម​៦​នាក់ ចាប់​នារី​ម៉ាស្សា​ម្នាក់រំលោភ​បូក​ក្នុង​វត្ត​ប្រជុំ​សាគរ​

6 Videos


នគរបាលខណ្ឌជ្រោយចង្វារបានធ្វើការស្រាវជ្រាវចាប់ខ្លួនក្រុមជនល្មោភកាម បានជាបន្តបន្ទាប់ពីបទចាប់នារីម៉ាស្សាម្នាក់ យកទៅរំលោភបូក៦នាក់ ម្នាក់ម្តងៗ នៅក្នុងវត្ត «ប្រជុំសាគរ ហៅវត្តថ្មី » ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា កាលពីវេលាទៀបភ្លឺថ្ងៃទី២៨ កក្កដា ២០១៦ ។

ជំហានដំបូង សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យទាំងនោះទេ ដោយកំពុងបន្តចាប់ខ្លួនជនសង្ស័យ៤នាក់ទៀត កំពុងរត់គេចខ្លួន ក្រោយពីចាប់បាន២នាក់រួចមក។ រីឯនារីម៉ាស្សារងគ្រោះខាងលើ មានអាយុ២៥ឆ្នាំ ធ្វើការនៅហាងម៉ាស្សាមេគង្គស្ប៉ា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។

P9

ជន​ល្មោភកាម​៦​នាក់ ចាប់​នារី​ម៉ាស្សា​ម្នាក់រំលោភ​បូក​ក្នុង​វត្ត​ប្រជុំ​សាគរ​

បើតាមនារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ប្រហែលជាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា នាងត្រូវភ្ញៀវ៤នាក់ (មានប្រុស មានស្រី) នាំមកញ៉ាំអាហារនៅក្បែរស្ពានជ្រោយចង្វារ ។ បន្ទាប់ពីញ៉ាំអីរួច ភ្ញៀវប្រុសម្នាក់ជនជាតិអូស្ត្រាលីបានបបួលនាងទៅដេក តែត្រូវនាងមិនព្រម ក៏ដើរបែកផ្លូវគ្នាអស់ទៅ ។ ហើយរូបនាង ត្រូវដើរទៅផ្ទះតែម្នាក់ឯង ដោយកាត់តាមវត្តខាងលើ ស្រាប់តែលេចជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូបនាងពីដៃ គេចខ្លួនបាត់ ។
ជន​ល្មោភកាម​៦​នាក់ ចាប់​នារី​ម៉ាស្សា​ម្នាក់រំលោភ​បូក​ក្នុង​វត្ត​ប្រជុំ​សាគរ​
ពេលនោះ ក៏មានលេចមុខជនម្នាក់ទៀតមក ដោយជិះម៉ូតូកូនទា ធ្វើជាមកសួរនាំ រួចជួយជូននាងទៅប្តឹងសមត្ថកិច្ច ពេលដែលនាងព្រមជិះម៉ូតូទៅជាមួយ ក៏ដឹកនាងចូលទៅកាន់វត្តថ្មី ដោយនៅទីនោះ មានបក្សពួកគ្នាវា៦នាក់ បានចាប់នាងរំលោភម្នាក់ម្តងៗ រហូតសម្រេចទាំងអស់ ហើយក៏គេចខ្លួនបាត់ ។ សំណាងល្អ នាងត្រូវអ្នកភូមិឃើញ ក៏ជួយនាងតែម្តង តែអ្វីៗបាត់បង់អស់ហើយ ទាំងខ្លួនប្រាណនិងទ្រព្យសម្បត្តិ ដូចជាទូរស័ព្ទអាយហ្វូន, ចិញ្ចៀនមាស១ជី និងលុយ២៥ដុល្លារ ៕                                                                                              សុថាត់

ជន​ល្មោភកាម​៦​នាក់ ចាប់​នារី​ម៉ាស្សា​ម្នាក់រំលោភ​បូក​ក្នុង​វត្ត​ប្រជុំ​សាគរ​