ចិន​បង្ហាញ​អំណាច​កងទ័ព​ជើងទឹក​ក្នុង​សមយុទ្ធ​២៦​ប្រទេស​នៅ​ហាវ៉ៃ


កងទ័ពជើងទឹក ចិន បានធ្វើសមយុទ្ធយោធានៅក្បែរឆ្នេរភាគពាយ័ព្យនៃកោះហាវៃ ដែលជាផ្នែកមួយនៃសមយុទ្ធយោធាកងទ័ពជើងទឹកឆ្នាំ ២០១៦ របស់បណ្ដាប្រទេសជាប់មហាសមុទ្រប៉ាស៊ីហ្វិក ធ្វើឡើងដោយកងទ័ពជើងទឹកមកពី ២៦ ប្រទេស មាននាវាចម្បាំង ៤៥ គ្រឿង នាវាមុជទឹក ៥ គ្រឿង យន្តហោះជាង ២០០ គ្រឿង និងទាហាន ២ ម៉ឺន ៥ ពាន់នាក់ ។

នាវាប្រយុទ្ធបំពាក់មីស៊ីលរបស់ប្រទេស ចិន បានចូលរួមក្នុងសមយុទ្ធនោះ ដោយមាននាវាអង្កេតការណ៍ពីរគ្រឿងរបស់សហរដ្ឋអាមេរិក ។ មេបញ្ជាការកងទ័ពជើងទឹកចិននិយាយថា គោលដៅនៃការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក គឺការហ្វឹកហ្វឺនបាញ់កាំភ្លើងត្បាល់ទៅលើគោលដៅចល័ត គឺខុសពីសមយុទ្ធកន្លងមក ។ ការបាញ់កាំភ្លើងទៅលើគោលដៅដែលកំពុងចល័ត គឺមានការលំបាកច្រើន ។ សមយុទ្ធយោធានៃប្រទេសជាប់មហាសមុទ្រប៉ាស៊ីហ្វិក ជាការហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកនៃប្រទេសទាំង ២៦ ដឹកនាំដោយសហរដ្ឋអាមេរិក ចាប់ផ្ដើមក្នុងឆ្នាំ ១៩៧១ និងជាសមយុទ្ធយោធាធំបំផុតលើពិភពលោក ធ្វើឡើងនៅលើសមុទ្រ ។ នេះជាលើកទីពីរ ដែលប្រទេស ចិន ចូលរួមក្នុងសមយុទ្ធនេះ ដោយសមយុទ្ធឆ្នាំ ២០១៦ ប្រទេសចិនបានបញ្ជូនទាហាន ១២០០ នាក់ទៅកាន់ប្រជុំកោះហាវ៉ៃ ។
ចិន​បង្ហាញ​អំណាច​កងទ័ព​ជើងទឹក​ក្នុង​សមយុទ្ធ​២៦​ប្រទេស​នៅ​ហាវ៉ៃ

ចិន​បង្ហាញ​អំណាច​កងទ័ព​ជើងទឹក​ក្នុង​សមយុទ្ធ​២៦​ប្រទេស​នៅ​ហាវ៉ៃ
ប្រភព៖ kqube

  • ចិន​បង្ហាញ​អំណាច​កងទ័ព​ជើងទឹក​ក្នុង​សមយុទ្ធ​២៦​ប្រទេស​នៅ​ហាវ៉ៃ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: