​បំបាត់​ក្លិន​ខ្ទឹមស​ក្នុង​មាត់​ជាមួយនឹង​វិធី​ដ៏​ងាយ​នេះ​!

​បំបាត់​ក្លិន​ខ្ទឹមស​ក្នុង​មាត់​ជាមួយនឹង​វិធី​ដ៏​ងាយ​នេះ​!


​បំបាត់​ក្លិន​ខ្ទឹមស​ក្នុង​មាត់​ជាមួយនឹង​វិធី​ដ៏​ងាយ​នេះ​!

​ខ្ទឹម​ស គឺ​មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​អាហា​រមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នោះទេ វា​ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដល់​សុខភាព​ថែមទៀត​ផង ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​សមាសធាតុ​ប្រឆាំងនឹង​បាក់តេរី​ពី​ធម្មជាតិ ។​

​ប៉ុន្តែ​នៅពេល​ដែល​អ្នក​ញាំ​ខ្ទឹម​ស នោះ​វា​នឹង​បញ្ចេញ​នូវ​អង់ស៊ីម allicin ដែល​មាន​ក្លិន​ជាខ្លាំង នេះ​គឺ​ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ ស្ពាន់ធ័រ​នៅក្នុង​រាងកាយ​បាន​រហូត​ដល់ ២៤​ម៉ោង​។ មូលហេតុ​ដ៏​សំខាន់​មួយទៀត ចំពោះ​បញ្ហា​នេះ គឺ​ដោយសារតែ​ជាតិ​ឧស្ម័ន​នេះ​ត្រូវបាន​បឺត​ស្រូប​ចូលទៅ​ក្នុង​ឈាម និង​បញ្ជូន​ទៅកាន់​សួត ដែល​ជា​ទីកន្លែង​ដែល​យើង​ត្រូវ​ដកដង្ហើម​។​

នេះ​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ ដែល​ធ្វើឲ្យ​យើង​ពិបាក​ក្នុង​ការបំបាត់​ក្លិន​ខ្ទឹមស​នេះ​ចេញពី​មាត់ បើ​ទោះ​ជា​អ្នក​ព្យាយាម​ទំពា​រស្ករ​កៅស៊ូ ឬ​លេបទឹកមាត់​ហើយ​ក៏​ដោយ ក៏​ក្លិន​នេះ​នៅតែ​រក្សាទុក​ក្នុង​សួត និង​បញ្ចេញ​មក​ក្រៅ​ពេល​អ្នក​ដកដង្ហើម​ចេញ​ម្តងៗ​។​

ជម្រើស​ដ៏​ល្អ​បំផុត ក្នុង​ការបំបាត់​ក្លិន​នេះ គឺ​ទឹក​ក្រូចឆ្មារ ព្រោះ​វា​អាច​ជួយ​បន្សាប​អង់ស៊ីម​នេះ និង​បំបាត់​នូវ​ក្លិន​ដង្ហើម​មិនល្អ​បាន​។​ដូច្នេះ​បន្ទាប់​ពី​ទទួលទាន​អាហារ​រួច អ្នក​ត្រូវ​ផឹកទឹក​ក្រូចឆ្មារ ដោយ​មិន​ចាំបាច់​ដាក់​ស្ករ ។​នេះ​គឺជា​វិធី​តែ​មួយគត់ និង​ងាយស្រួល​បំផុត​ក្នុង​ការអនុវត្ត ៕

ប្រភព​៖ myalea
​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។