ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​បុក​រថ​យន្ត​ ២​ គ្រឿង និង ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត ​របួស​ស្ត្រី​ម្នាក់​

6 Videos


លោកយាយ ជាអ្នកលក់បន្លែម្នាក់ រងរបួសធ្ងន់ និង រថយន្ត ២ គ្រឿងខូចខាត រួមទាំងម៉ូតូកង់បីមួយគ្រឿងទៀត ត្រូវបានខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើង ដោយបុរសវ័យកណ្តាលម្នាក់ស្រវឹងស្រាបានបើករថយន្ត Landcuiser ទៅបុករះ នាវេលាម៉ោង ១កន្លះអាធ្រាត្រឈានចូលថ្ងៃទី ២៨ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​បុក​រថ​យន្ត​ ២​ គ្រឿង និង ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត ​របួស​ស្ត្រី​ម្នាក់​

P9

ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​បុក​រថ​យន្ត​ ២​ គ្រឿង និង ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត ​របួស​ស្ត្រី​ម្នាក់​

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង ១ កន្លះអធ្រាត្រ គេបានឃើញបុរសវ័យកណ្តាលម្នាក់មានអាការស្រវឹង បានបើករថយន្តមួយគ្រឿងម៉ាក Landcuiser ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-2943 ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយមហាវិថី ម៉ៅ សេទុង ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុត្រង់់មុខបណ្ណាគារអន្តរជាតិតាមផ្លូវម៉ៅសេទុង បុរសវ័យកណ្តាល ដែលស្រវឹងរូបនោះបានបើករថយន្តរ៉េពេញផ្លូវទៅបុកម៉ូតូកង់បី ដែលដឹកបន្លែមួយគ្រឿង បណ្តាលឲ្យលោកយាយម្នាក់រងរបួស ហើយ បានជ្រុលទៅបុករបាំងថ្មដាក់ចែកទ្រូងផ្លូវ បាក់២កង់រេទៅបុករថយន្តមួយគ្រឿង និងបន្តទៅបុករថយន្ត Lexus មួយគ្រឿងទៀត ដែលចតចោលនៅមុខផ្ទះបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​បុក​រថ​យន្ត​ ២​ គ្រឿង និង ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត ​របួស​ស្ត្រី​ម្នាក់​

រថយន្តបង្កមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុកបង្គោលភ្លើង មួយដើមទៀត បណ្តាលឲ្យរថយន្តបង្កដាច់កង់មុខផ្នែកខាងឆ្វេង ទើបទៅមុខលែងរួច ហើយនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យលោកយាយម្នាក់ ដែលជាអ្នកលក់បន្លែជិះលើម៉ូតូកង់បីរងរបួសធ្ងន់ និង ខូចខាតអស់សម្ភារៈជាច្រើន ។

ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​បុក​រថ​យន្ត​ ២​ គ្រឿង និង ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត ​របួស​ស្ត្រី​ម្នាក់​

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកវាស់វែង និង នាំខ្លួនអ្នកបើកបរ រួមជាមួយវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

                                                                       សុថាត់

ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​បុក​រថ​យន្ត​ ២​ គ្រឿង និង ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត ​របួស​ស្ត្រី​ម្នាក់​