រថយន្ត​កុងតឺន័រ​កិន​ម៉ូតូ​ដឹក​មាន់​ស្លាប់​ម្នា​ក់នៅ​កៀនស្វាយ​

6 Videos


បុរសម្នាក់ត្រូវរថយន្តកុងតឺន័រកិនស្លាប់យ៉ាងអាណោចអាធ័ម នៅលើកំណាត់ផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលារសៀលទីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៦ ។

សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឆេង ដា អាយុ ២១ ឆ្នាំ មានទីលំនៅភូមិជ្រួស ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

P9

រថយន្ត​កុងតឺន័រ​កិន​ម៉ូតូ​ដឹក​មាន់​ស្លាប់​ម្នា​ក់នៅ​កៀនស្វាយ​

រថយន្ត​កុងតឺន័រ​កិន​ម៉ូតូ​ដឹក​មាន់​ស្លាប់​ម្នា​ក់នៅ​កៀនស្វាយ​

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូ សេ ១២៥ ស៊េរីឆ្នាំ ២០១៦ ដោយមានដឹកមាន់មួយទ្រុងពីតំបន់អ្នកលឿងមកដាក់ឲ្យម៉ូយនៅផ្សារគគីរ ស្រុកកៀនស្វាយ លុះពេលមកដល់កន្លែងកើតហេតុក៏មានការដ្ឋានសាងសង់ស្ថានីយ៍ប្រេងនៅក្បែរចិញ្ចើមផ្លូវ ដែលការដ្ឋាននេះមានរថយន្តដឹកដីជាច្រើនគ្រឿងបានឈប់ចតនៅចិញ្ចើមផ្លូវបន្តកន្ទុយគ្នា ជាហេតុធ្វើឱ្យជនរងគ្រោះជិះប៉ះគ្នាជាមួយរថយន្តដឹកដី ហើយដួលខ្ទាតចូលមកកណ្តាលផ្លូវ ក៏ត្រូវរថយន្តកុងតឺន័រមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់កិនខ្ទេចក្បាលតែម្តង ។

រថយន្ត​កុងតឺន័រ​កិន​ម៉ូតូ​ដឹក​មាន់​ស្លាប់​ម្នា​ក់នៅ​កៀនស្វាយ​

ក្រោយពីកើតហេតុ រថយន្តកុងតឺន័របើកគេចបាត់ ដោយឡែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕

                                                                                                      សុថាត់