យន្តហោះ​ឈ្លប​យកការណ៍​ អាមេរិក​ ចុះ​ចត​បន្ទាន់​នៅ​លើ​ទឹក​ដី​ រុស្ស៊ី​

យន្តហោះឈ្លបយកការណ៍យន្តហោះ Boeing OC-135B របស់ អាមេរិក បានចុះចតបន្ទាន់ នៅភាគខាងកើតប្រទេស រុស្ស៊ី ក្បែរព្រំដែនជាមួយប្រទេស ចិន ក្នុងពេលកំពុងបំពេញបេសកកម្មហោះហើរឆ្ពោះទៅកាន់តំបន់ស៊ីបេរី ជាយន្តហោះមិនបំពាក់អាវុធ បានចុះចតនៅលើអាកាសយានដ្ឋានទីក្រុង កាបារ៉ូហ្វក៏ (Khabarovsk) ប៉ុន្តែទាហាន រុស្ស៊ី កំពុងពិនិត្យមើលថាតើយន្តហោះពិតជាមានបញ្ហាបច្ចេកទេសមេនឬយ៉ាងណា ។
យន្តហោះ​ឈ្លប​យកការណ៍​ អាមេរិក​ ចុះ​ចត​បន្ទាន់​នៅ​លើ​ទឹក​ដី​ រុស្ស៊ី​
ក្រោមកិច្ចព្រមព្រៀងដែលមានឈ្មោះថា បើកចំហជើងមេឃ ប្រទេស ហត្ថលេខីទាំងអស់ ត្រូវបានអនុញ្ញាតឲ្យយន្តហោះឈ្លបយកការណ៍ហោះហើរលើដែនអាកាស ដើម្បីប្រមូលយកព័ត៌មាន ។ កិច្ចព្រមព្រៀង អនុញ្ញាតឲ្យយន្តហោះឈ្លបយកការណ៍ដែលមិនបំពាក់អាវុធ ហោះហើរលើដែនអាកាសរបស់ប្រទេសហត្ថលេខី សម្រាប់បេសកកម្មប្រមូលព័ត៌មាន ។ មជ្ឈមណ្ឌលទប់ស្កាត់គ្រោះថ្នាក់នុយក្លេអ៊ែរនៃកងទ័ព រុស្ស៊ី ប្រកាសថា យន្តហោះឈ្លបយកការណ៍ អាមេរិក មានគម្រោងហោះហើរលើដែនអាកាស រុស្ស៊ី ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ៣០ កក្កដា ។

កិច្ចព្រមព្រៀងបើកចំហជើងមេឃ ត្រូវបានបង្កើតឡើងក្នុងខែ មិនា ឆ្នាំ ១៩៩២ ជាកិច្ចព្រមព្រៀងដែលត្រូវបានគេចាត់ទុកថា គឺជាវិធានការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ក្រោយការបញ្ចប់ទៅនៃសម័យសង្គ្រាមត្រជាក់ ប៉ុន្តែកិច្ចព្រមព្រៀងនោះ ទើបតែចាប់ផ្ដើមអនុវត្តនៅថ្ងៃទី ១ មករា ឆ្នាំ ២០០២ ដែលមានប្រទេសហត្ថលេខីចំនួន ៣៤ ក្នុងនោះមានប្រទេស រុស្ស៊ី និងសមាជិកសន្ធិសញ្ញាអាត្លង់ទិចខាងជើងហៅកាត់ថាណាតូ ។
យន្តហោះ​ឈ្លប​យកការណ៍​ អាមេរិក​ ចុះ​ចត​បន្ទាន់​នៅ​លើ​ទឹក​ដី​ រុស្ស៊ី​

ប្រភព៖ kqube

  • យន្តហោះ​ឈ្លប​យកការណ៍​ អាមេរិក​ ចុះ​ចត​បន្ទាន់​នៅ​លើ​ទឹក​ដី​ រុស្ស៊ី​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: