ប្រធានាធិបតី​ ហ្វីលីពីន​ អញ្ជើញ​អតីត​ប្រធានាធិបតី​ទាំង​៤​មក​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ជាមួយ​ចិន

ជម្លោះដែនសមុទ្រជាមួយប្រទេស ចិន បង្ខំឲ្យប្រធានាធិបតី ហ្វីលីពីន ដែលទើបឡើងកាន់ដំណែង ត្រូវកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដោយអញ្ជើញទាំងអតីតប្រធានាធិបតី ៤ រូប ឲ្យចូលរួមក្នុងកិច្ចពិភាក្សាផងដែរ ក្នុងបំណងស្វែងរកមធ្យោបាយដោះស្រាយបញ្ហាដែលកំពុងក្ដៅគគុក ក្រោយការប្រកាសសាលក្រមរបស់តុលាការទីក្រុង ឡាអេ ។
ប្រធានាធិបតី​ ហ្វីលីពីន​ អញ្ជើញ​អតីត​ប្រធានាធិបតី​ទាំង​៤​មក​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ជាមួយ​ចិន
លោកប្រធានាធិបតី រ៉ូទ្រីកូ ឌូតឺតេ (Rodrigo Duterte) បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ចូលរួមដោយអតីតប្រធានាធិបតី ចូហ្សេហ្វ អេស្ត្រាដា (Joseph Estrada) លោក ហ្វីដែល រ៉ាម៉ូស (Fidel Ramos) លោកស្រី ក្លូរីយា ម៉ាកាប់ប៉ាកាល់ អារ៉ូយ៉ូ (Gloria Macapagal-Arroyo) និងលោក បេនីណូ អាគីណូ (Benigno Aquino) ព្រមទាំងមេដឹកនាំសភា និងសមាជិកគណៈរដ្ឋមន្ត្រី ។

លោក ឌូតឺតេ ជួបប្រជុំជាមួយអតីតប្រធានាធិបតីទាំង ៤ រូប ភាគច្រើនជាមេដឹកនាំមានទស្សននយោបាយមិនដូចគ្នា ប៉ុន្តែការជួបជុំគ្នានៅពេលនេះ ធ្វើឡើងក្នុងបំណងបង្ហាញការព្រួយបារម្ភដូចគ្នា គឺ ជម្លោះទឹកដីក្នុងសមុទ្រចិនខាងត្បូង ជាមួយនឹងប្រទេស ចិន ។ ការកោះហៅអតីតប្រធានាធិបតី ឲ្យចូលប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ គឺជាកិច្ចប្រជុំតែងធ្វើឡើងកន្លងមក ប៉ុន្តែអតីតប្រធានាធិបតីទាំងឡាយ កម្រនឹងបង្ហាញគំនិតដូចគ្នាណាស់ ។

កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ៤ ម៉ោង ដោយពិភាក្សាផ្ដោតទៅលើដំណោះស្រាយដែលប្រទេស ហ្វីលីពីន គួរធ្វើជាមួយនឹងប្រទេស ចិន ដែលបដិសេធមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ ព្រមទាំងជាបញ្ហាដែលអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ទេសចរ និងបញ្ហាផ្សេងៗទៀត ជាមួយនឹងប្រទេសចិន ។

ប្រែសម្រួល៖ kqube
ប្រភព៖ philstar

  • ប្រធានាធិបតី​ ហ្វីលីពីន​ អញ្ជើញ​អតីត​ប្រធានាធិបតី​ទាំង​៤​មក​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ជាមួយ​ចិន已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: