ពលរដ្ឋ​វាយ​ស្រស់ៗ​ទៅ​លើ​ចោរ​កាច់​ករ​ម៉ូតូ​បណ្ដាល​ឲ្យ​បែក​ក្បាល​(វីដេអូ)

ខេត្តកណ្ដាល៖ ចោរលួចកាច់ករម៉ូតូម្នាក់ ត្រូវបានក្រុមប្រជាពលរដ្ឋវាយស្រស់ៗបណ្ដាលឲ្យជនសង្ស័យបែកក្បាលហូរឈាមបន្ទាប់ពីយុវជនរូបនេះលួចកាច់ករម៉ូតូបានសម្រេចតែមិនអាចគេចផុតពីការតាមរបស់ប្រជាពលរដ្ឋដែលព្រួតគ្នាព័ទ្ធចាប់បានរួចក៏ចាត់ការតែម្ដង។

ហេតុការណ៍នេះស្ថិតនៅចំណុចភូមិព្រែកអញ្ចាញសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាលករណីនេះកើតឡើងថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៦។

ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះស៊ុតសុផានិត ភេទប្រុស អាយុ១៨ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិព្រែកកាត់សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដោយឡែកជនល្មើស០២នាក់ឃាត់ខ្លួន០១នាក់

ទី១.ឈ្មោះសុខចាន់ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដឃាត់ខ្លួនមានទីលំនៅភូមិឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល

ទី២.ឈ្មោះ ឧត្តមហៅផាន់ ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅមិនពិតប្រាកដគេចខ្លួន។

សភាពនៃរឿងហេតុកាលពីវេលាកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូមកលេងផ្ទះបងប្អូនរួចបានទុកម៉ូតូនៅមុខផ្ទះបន្ទាប់មកក៏មានជនល្មើស០២នាក់ខាងលើបានជិះម៉ូតូ០១គ្រឿងម៉ាកSLពណ៌ខ្មៅមកដល់ពេលនោះជនល្មើសទី១បានយកដែកអក្សរTធ្វើសកម្មភាពកាច់សោកម៉ូតូជនរងគ្រោះហើយជិះគេចខ្លួនចំណែកជនល្មើសទី២ជិះតាមពីក្រោយតែពេលនោះជនរងគ្រោះព្រមទាំងប្រជាពលរដ្ឋ
បានឃើញទាន់ហើយបាននាំគ្នាស្រែកថាចោរៗរួចនាំគ្នាជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុចចុងបឹងស្ថិតនៅក្នុងភូមិស្ទឹងជ្រៅសង្កាត់ដើមមៀនក៏ត្រូវប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ចបាននាំគ្នាដេញចាប់ខ្លួនបានម្នាក់។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកខាងលើពិតជាបានធ្វើសកម្មភាពលួចកាច់ករម៉ូតូរបស់ជនរងគ្រោះ ប្រាកដមែនចំណែកដែកអក្សរTខ្លួនបានបោះចោលនៅក្នុងស្ទឹងបាត់ហើយ។ជនសង្ស័យនិងបក្ខពួកធ្លាប់ធ្វើសកម្មភាព២ដងរួចមកហើយដោយលើកទី១ធ្វើនៅម្តុំវត្តជម្ពូវ័នរាជធានីភ្នំពេញហើយលើកទី២នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
រីឯគ្រឿងញៀនវិញខ្លួនបានប្រើប្រាស់ជារៀងរាល់ថ្ងៃ។

ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី។ ដោយឡែកវត្ថុតាងចាប់បានគឺម៉ូតូ១គ្រឿងម៉ាកហុងដាscoopy ពណ៌ក្រហមសេរី២០១៤ផ្លាកលេខភ្នំពេញ1AC-4718ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ៕

ប្រភព៖ kqube

  • ពលរដ្ឋ​វាយ​ស្រស់ៗ​ទៅ​លើ​ចោរ​កាច់​ករ​ម៉ូតូ​បណ្ដាល​ឲ្យ​បែក​ក្បាល​(វីដេអូ)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: