អ្នក​បុរាណវិទ្យា​រកឃើញ​រោង សិត សំរិទ្ធ ធំជាងគេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​

6 Videos

គម្រោងស្រាវជ្រាវ ព្រះរាជរោង សំរិទ្ធក្នុងរាជវ៉ាំងអង្គធំ ដែលកំពុងអនុវត្តន៍ ដោយ អាជ្ញាធរជាតិអប្សរា និង សាលាបារាំងចុងបូព៌ា EFEO នាពេលបច្ចុប្បន្ន បានបង្ហាញថា ជនជាតិខ្មែរ មានរោងស្លលោហកម្មដ៏ ធំ និង ប្រណិតជាងងគេ នៅតំបន់អាស៊ី អាគ្នេហ៍នេះ ។

អ្នក​បុរាណវិទ្យា​រកឃើញ​រោង សិត សំរិទ្ធ ធំជាងគេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​

P9

អ្នក​បុរាណវិទ្យា​រកឃើញ​រោង សិត សំរិទ្ធ ធំជាងគេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​

លទ្ធផលបឋមនៃកំណាយស្រាវជ្រាវនៅក្មុងព្រះបរមរាជវាំងអង្គរធំ សម័យអង្គរនេះថែមទាំងបង្ហាញថា ទនៀមទំលាប់នៃការផលិតលោហកម្មរបស់បុព្វបុរសខ្មែរនៅតែបន្តអាយុជីវិត នៅឡើយរហូតសព្វថ្ងៃនេះ ។ នេះជាការអះអាងរបស់លោកបណ្ឌិត Brice Vincent តំណាងសាលាបារាំងចុងបូព៌ា និង លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរអប្សរា ។

អ្នក​បុរាណវិទ្យា​រកឃើញ​រោង សិត សំរិទ្ធ ធំជាងគេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​

លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរអប្សរាបានបញ្ជាក់ថា កំណាយស្រាវជ្រាវលើកនេះ បានរកឃើញចង្ក្រានស្លរលោហៈចំនួនពីរពុម្ភ សម្រាប់ចាក់ជារូបផ្សេងៗរួមទាំងកំទេចកំទីលោហៈតូចៗដូចជាទង់ដែង ដែក និង សំណ ជាដើម ។ សំណាកនៃលោហៈទាំងនេះបញ្ជាក់ថា ខ្មែរចេះផលិតលោហៈធាតុមានសំរឹទ្ធិជាដើម ទៅជាគ្រឿង អលង្ការ សម្ភារៈប្រើប្រាស់ផ្សេងៗបានយ៉ាងល្អ នៅពេលដែលប្រទេសដទៃទៀតនៅអាស៊ីអា គ្នេយ៍ មិនទាន់មាន។អ្នកស្រាវជ្រាវទាំងពីររូបនេះបានអះអាងថា តាំងពីបើកធ្វើការកំណាយនៅថ្ងៃទី១១ដល់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមការងារបានរកឃើញកន្លែងស្លរលោហៈ និង កន្លែងសិតលោហៈ តែនៅមិនទាន់រកឃើញកន្លែងឆ្នៃលោហៈនៅឡើយ ។ លោកជឿជាក់ថា នឹងប្រទះឃើញកន្លែងច្នៃលោហៈក្នុងពេលឆាប់ៗខាងមុខនេះជាមិនខានឡើយ ។

អ្នក​បុរាណវិទ្យា​រកឃើញ​រោង សិត សំរិទ្ធ ធំជាងគេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​

បើនិយាយអំពីទំនៀមនៃការធ្វើរោងទងផលិតលោហៈសម្រាប់ព្រះបរមរាជវាំងនេះវិញ លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា រោងទងស្លរលោហៈដែលក្រុមការងារកំពុងធ្វើកំណាយនេះ គឺស្ថិតនៅភាគខាងជើង នៃព្រះបរមរាជវាំងសម័យអង្គរ ហើយទំនៀមនេះ ឃើញនៅបន្តរហូត ដល់សម័យលង្វែកនិងសម័យឧដុង្គ និង រហូតដល់ព្រះបរមរាំជវាំងភ្នំពេញ សព្វថ្ងៃ គឺនៅសាលា រចនានេះឯង។

អ្នក​បុរាណវិទ្យា​រកឃើញ​រោង សិត សំរិទ្ធ ធំជាងគេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​

ដោយឡែកនៅឧដុង្គ និង បន្ទាយលង្វែក ក៏មានសហគមន៍ផលិតលោហៈ នៅខាងក្នុងបរិវេនព្រះបរមរាជវាំងចាស់ នៅតែបន្តមានដល់សព្វថ្ងៃនេះដែរ ។ មិនតែប៉ុណ្ណោះ ព្រះបរមរាជវាំងថៃដែលទទួលមរតកពីអង្គរ ក៏មានលំនាំដូចគ្នានេះដែរ ។ នេះជាការបញ្ជាក់ យ៉ាង ច្បាស់ថា អារ្យធ៌មអង្គរនៅតែបន្តមានជីវិតរហូតដល់សព្វថ្ងៃនៅឡើយ ។

អ្នក​បុរាណវិទ្យា​រកឃើញ​រោង សិត សំរិទ្ធ ធំជាងគេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​

ឆ្លើយតប និង សំនួរដែលចង់ដឹងថា មានអ្វីដែរឬទេ ដែលរោងទងស្លរលោហៈសម្រាប់ព្រះរាជវាំងតែងតែស្ថិតនៅខាងជើងនោះ ។ លោក អ៊ឹម សុខរិទ្ធី បានធ្វើការពន្យល់ថា ក្រុមការងារមិនទាន់ រកឃើញមូលហេតុនៅឡើយទេ ។ ដោយលោកបានលើកជាឧទាហរណ៍អំពីរោងស្លរដែក វិញដែរថា ធម្មតារោងស្លរដែកសម័យបុរាណគឺគេធ្វើនៅភាគឥសាន នៃភូមិករដែលមនុស្ស រស់នៅ ហើយនៅដាច់ពីភូមិស្រុក នេះជាទំនៀមទំលាប់របស់ព្រាហ្មណ៍ក្នុងព្រហ្មញ្ញសាសនា ។

អ្នក​បុរាណវិទ្យា​រកឃើញ​រោង សិត សំរិទ្ធ ធំជាងគេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​

ចំណែករោងរងស្លរលោហៈវិញ អ្នកស្រាវជ្រាវមិនទាន់អាចកំណត់ពីហេតុផលបាននៅឡើយ ។
គម្រោងស្រាវជ្រាវព្រះរាជរោងសិតសំរឹទ្ធិក្នុងព្រះបរមរាជវាំងនគរធំនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និង សាលាបារាំងចុងបូព៌ា ដែលត្រូវធ្វើកំណាយស្រាវជ្រាវរយះពេល ៤ ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ។ គម្រោងនេះមានក្រុមអនុវត្តការងារចំនួន៣ក្រុមធំៗគឺក្រុមអ្នកធ្វើកំណាយ ក្រុមអ្នកសិក្សាវិភាគ នៅសាលាបារាំងចុងបូព៌ា និងក្រុមមួយទៀត គឺអ្នកធ្វើវិភាគវិទ្យសាស្ត្រ កំណត់អាយុកាលនៃបំណែកដែលស្រាវជ្រាវបាននៅសហរដ្ឋអាមេរិក ។

អ្នក​បុរាណវិទ្យា​រកឃើញ​រោង សិត សំរិទ្ធ ធំជាងគេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​

គម្រោងនេះក៏នឹងមានវគ្គបណ្តុះបណ្តាលដល់និស្សិតបុរាណវិទ្យានៃសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ និង បុគ្គលិកនៃអាជ្ញាធរអប្សរាតាមរយៈការចុះមកសិក្សាវិភាគនៅសាលពិសោធន៍សាលាចុងបូព៌ា និង ទីតាំងកំណាយផ្ទាល់ នៅក្នុងបរិវេណព្រះបរមរាជវាំង ក្រោយព្រះលានស្តេចគន្លង់ ៕

                                                                                សុថាត់