លោក សម រង្ស៊ី ថា​មិន​ចាប់​អារម្មណ៍​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កម្ពុជា ថា​មិន​ឈរ​លើ​ច្បាប់ និង​មិន​ឈរ​លើ​គតិយុត្តិធម៌។ លោក​ថា តុលាការ​ឈរ​លើ​រឿង​នយោបាយ ឬ​រឿង​ពុក​រលួយ​ទាំងអស់។

ប្រតិកម្ម​នេះ បន្ទាប់​ពី​សវនាការ​កំបាំង​មុខ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​លោក សម រង្ស៊ី ចំនួន ១០​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហេង សំរិន ១៥០​លាន​រៀល​ពី​បទ​បរិហារ​កេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

សូម​ស្ដាប់​ប្រតិកម្ម​របស់​លោក សម រង្ស៊ី ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។