Gomes ​និយាយ​ពី​មិត្ត​រួម​ជាតិ​ CR7 & មិត្ត​រួម​ក្រុម​ថ្មី​ Messi

Andre Gomes ​ខ្សែ​បម្រើ​ថ្មី​ក្រុម​ FC Barcelona បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ ចំពោះ​ Super Star លំដាប់​ពិភពលោក​ទាំង​ពីរ​នាក់​គឺ មិត្ត​រួម​ជាតិ​ព័រទុយហ្គាល់​របស់​ខ្លួន Cristiano Ronaldo របស់​ក្លឹប​ Real Madrid និង​មិត្ត​រួម​ក្រុម​ថ្មី​ Lionel Messi។

 

Gomes ​និយាយ​ពី​មិត្ត​រួម​ជាតិ​ CR7 & មិត្ត​រួម​ក្រុម​ថ្មី​ Messi

Andre Gomes ​ខ្សែ​បម្រើ​ថ្មី​ក្រុម​ FC Barcelona

 

ក្នុង​ឱកាស​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​​នៅ​កីឡដ្ឋាន​ Camp Nou ​កាល​ពី​ថ្ងៃ​ពុធ​ Gomes ត្រូវ​បាន​អ្នកសារព័ត៌មាន​សួរ​ពី​ Ronaldo និង​ Messi ប៉ុន្តែ​កីឡាករ​រូប​នេះ​ ពុំ​បាន​ជ្រើស​រើស​ ឬ​យល់​ថា​នរណា​ល្អ​ជាង​នោះ​ទេ គ្រាន់​តែ​បញ្ចេញ​​ទស្សនៈ​របស់​ខ្លួន​ប៉ុណ្ណោះ។

 

Gomes ​និយាយ​ពី​មិត្ត​រួម​ជាតិ​ CR7 & មិត្ត​រួម​ក្រុម​ថ្មី​ Messi

Cristiano Ronaldo ប្រធាន​ក្រុម​ព័រទុយហ្គាល់ របស់​ក្លឹប​ Real Madrid

 

Gomes ​និយាយ​ពី​មិត្ត​រួម​ជាតិ​ CR7 & មិត្ត​រួម​ក្រុម​ថ្មី​ Messi

Lionel Messi (ស្តាំ) ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Barcelona

 

កីឡាករ​វ័យ​២២​ឆ្នាំ​ ដែល​​ទើប​ឈ្នះ​ពាន​ Euro 2016 ​កាល​ខែ​មុន​រូប​នេះ​ បាន​និយាយ​ថា៖ “កីឡាករ​ទាំង​២​នាក់ អស្ចារ្យ​ដូច​គ្នា។ វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំ ដែល​បាន​លេង​ជាមួយ​ពួកគេ។ ពួកគេ​មាន​ស្ទីល​លេង​រៀងៗ​ខ្លួន។ អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​ពេល​នេះ​ ខ្ញុំ​មិន​​មែន​នៅ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ទេ ដូច្នេះ​ Messi និង​ Barca គឺជា​រឿង​​សំខាន់​សម្រាប់​ខ្ញុំ។ ខ្ញុំ​​ពេញ​ចិត្ត​ណាស់​ ពេល​លេង​ជាមួយ​ Ronaldo នៅ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ហើយ​ឥឡូវ​ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​អារម្មណ៍​ដូច​គ្នា​ ពេល​លេង​​ជាមួយ​ Messi នៅ​ក្រុម​ Barca”។

 

Gomes ​បាន​​សម្រេច​ចិត្ត​ផ្ទេរ​ពី​​ក្លឹប​ Valencia ​ទៅ​ក្លឹប​ជើង​ឯក​អេស្ប៉ាញ​ Barca ក្នុង​តម្លៃ​​៤៦​លាន​ផោន​ ​​បន្ទាប់​ពី​៣០​ប្រកួត​រដូវ​កាល​មុន​ រូប​គេ​ស៊ុត​បាន​​៣​គ្រាប់ និង​មាន​ភាគរយ​បញ្ជូន​បាល់​ច្បាស់​ មិន​ងាយ​ខូច​ដល់​ទៅ​៨១%៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SPORT