ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី៣០)

ភាគ​ទី​៣០

យុវជន​នោះ​បាន​ត្រូវ​ពីរ​ជើង​ វា​ខឹង​ខ្លាំង​ណាស់ វា​ស្ទុះ​ហេ​ចូល​ទៅ​ជិត​កួកឆេង​ហើយ​ទះ​មួយ​ដៃ​ទៅ​រក​ស្មា​នាយ។ កួកឆេង​លើក​ដៃ​ឡើង​រង​ ស្រាប់តែ​ទ្រូង​របស់​គេ​ត្រូវ​នឹង​កណ្ដាប់​ដៃ​យុវជន​នោះ​ម្ដង​ទៀត បណ្ដាល​ឱ្យ​មាន​ការ​ឈឺចាប់​ជា​អនេក គេ​ស្មាន​មិន​ដល់​ថា​យុវជន​ស្ទុះ​មក​អី​ក៏​លឿន​ដល់​ម្ល៉ឹង​សោះ​ គេ​កំពុង​តែ​ភាំង​ស្មារតី យុវជន​នោះ​យក​ជើង​ទៅ​គាស់​ជើង​គេ​ដួល​អុក​គូទ​ទៅ​លើ​ដី​ភ្លាម។ អ្នក​បម្រើ​យុវជន​ទាំង​ប៉ុន្មាន​នាំ​គ្នា​សើច​គឹល​ឡើង។
យុវជន​នោះ​ទាញ​សម្លៀកបំពាក់​សម្រួល​បន្តិច ហើយ​ពោល​ចំអក​ទៅ​កួកឆេង​ថា៖
«ថ្វី​ដៃ​បន្តិចបន្តួច​នេះ​ក៏​ចង់​ឈឺ​ឆ្អាល​ចំពោះ​រឿង​គេ​ដែរ ទៅ​រៀន​ពី​គ្រូ​ឯង​២០​ឆ្នាំ​ទៀត​សិន​ទៅ​អា​នាង!» កួកឆេង​នៅ​តែ​ស្ងៀម គេ​ខំ​សម្រួល​ដង្ហើម​ឱ្យ​បាន​ដូច​ធម្មតា​បញ្ចេញ​កម្លាំង​ខ្លួន​រំលាយ​ការ​ឈឺចាប់។

 

ពេល​នោះ​យុវជន​ដើរ​ទៅ​រក​សេះ​ម្ដង​ទៀត កួកឆេង​តាម​ទៅ​ពី​ក្រោយ ស្រែក​ថា៖
«ឈប់​សិន! ឯង​ចង់​ទៅ​ណា​ហ្នឹង?»
ស្រែក​ហើយ​ក៏​តប់​ដៃ​ទាំង​ពីរ​ពី​ក្រោយ​ទៅ​រក​យុវជន​ យុវជន​លំឱន​ខ្លួន​គេច​ផុត កួកឆេង​ក៏​ទម្លាក់​កណ្ដាប់​ដៃ​មក​ក្រោម បន្តិច​បម្រុង​នឹង​តប់​ថ្ងាស​របស់​គូ​ប្រយុទ្ធ យុវជន​លើក​ដៃ​ទាំង​ពី​ឡើង​រក​ភ្លាម ដៃ​ទាំង​៤​តប់​ត្រូវ​គ្នា កួកឆេង​ខំ​ប្រឹង​សង្កត់​ពី​លើ យុវជន​ខំ​ទ្រ​ពី​ក្រោម​ដោយ​ខំ​ប្រឹង​បញ្ចេញ​កម្លាំង​រៀង​ខ្លួន។
កួកឆេង​ដក​ដង្ហើម​ប្រមូល​កម្លាំង​ក្នុង​ខ្លួន​ទៅ​ផ្ដុំ​លើ​ដៃ​ទាំង​ពីរ ព្រម​ពេល​ដែល​យុវជន​នោះ​បន្ធូរ​កម្លាំង​ដៃ​ខ្សុយ កួកឆេង​ក៏​ជ្រុល​ជំហរ​ទៅ​មុខ​ យុវជន​គេច​ទៅ​ម្ខាង ទម្រាំ​កួកឆេង​ទប់​ខ្លួន​នឹង វា​បាន​ដាក់​១​ដៃ​ចំ​ខ្នង​កួកឆេង​ទៀត បណ្ដាល​ឱ្យ​កួកឆេង​រឹតតែ​ជ្រុល​ខ្លួន​ដួល​ផ្កាប់​មុខ​ទៅ​ដី តែ​គេ​បាន​យក​ដៃ​មួយ​ច្រត់​លើ​ដី ហើយ​បង្វិល​ខ្លួន​ធាក់​យ៉ាង​រហ័ស​មួយ​ជើង​ទៅ​រក​យុវជន​វិញ។

 

ការ​បញ្ចេញ​ស្នៀត​នេះ​លឿន​ល្អ​ណាស់ អ្នក​មើល​ទាំង​ប៉ុន្មាន​នាំ​គ្នា​ទះ​ដៃ​ហ៊ោ​ឡើង​ភ្លាម។
កួកឆេង​ក្រោក​ឈរ​ឡើង​វិញ ហើយ​ការ​ប្រកួត​ក៏​បាន​ចាប់ផ្ដើម​ជា​ថ្មី​ដែរ ម្ដង​នៅ​កួកឆេង​ប្រើ​ស្នៀត​កាច់​ឆ្អឹង ដៃ​គេ​ទាំង​ពីរ​គ្រវាត់​ទៅ​ឆ្វេង​ម្ដង​ទៅ​ស្ដាំ​ម្ដង ដូច​ជា​រាំ​លេង​សប្បាយ​ តែ​ការ​ពិត​គឺ​គេ​កំពុង​តែ​រាវ​រក​ដៃ​គូ​ប្រយុទ្ធ​ ដើម្បី​កាច់​បំបាក់​ឆ្អឹង។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី៣០)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ