Rain ត្រៀម​គម្រោង​ត្រលប់​មក​ឆាក​ចម្រៀង​វិញ​ក្នុង​ឆ្នាំ​នេះ

យោង​តាម​សម្ដី​ក្រុមហ៊ុន​របស់​តារា​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ Rain តារា​រូប​នេះ​​នឹង​ត្រលប់​មក​ឆាក​ប្រកួត KPOP វិញ​មុន​ឆ្នាំ​នេះ​ឈាន​ដល់​ទី​បញ្ចប់។

 

Rain ត្រៀម​គម្រោង​ត្រលប់​មក​ឆាក​ចម្រៀង​វិញ​ក្នុង​ឆ្នាំ​នេះ

 
កាល​ពី​ថ្ងៃ​ទី ២៨​ខែ​កក្កដា​កន្លង​ទៅ​នេះ ផលិតកម្ម R.A.I.N ដែល​ជា​តំណាង​ក្រុមហ៊ុន​របស់​កំពូល​តារា​ចម្រៀង Rain បាន​ឲ្យ​ដឹង​ថា៖ “Rain កំពុង​ព្យាយាម​ត្រលប់​មក​ឆាក​ចម្រៀង​វិញ​នៅ​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​ដោយ​សារ​តែ​លោក​កំពុង​ជាប់​រវល់​ថត​រឿង​ភាគ​ចិន ដូចនេះ​ហើយ​ពួក​យើង​នឹង​ត្រៀម​អាល់ប៊ុម​ថ្មី​នៅ​ពេល​រឿង​នេះ​ថត​ចប់”។ ក្រុមហ៊ុន​នេះ​ក៏​បាន​បន្ថែម​ដែរ​ថា៖ “គោល​បំណង​របស់​ពួក​យើង​នោះ​គឺ​នឹង​ត្រលប់​មក​វិញ​នៅ​ក្នុង​ឆមាស​ទី​២​នៃ​ឆ្នាំ​នេះ”។ គួរ​បញ្ជាក់​ផង​ដែរ រឿង​ភាគ​ចិន​ដែល Rain កំពុង​សម្ដែង​​នោះ​គឺ​រឿង “Endless August” ដែល​តួ​ឯក​ស្រី​គឺ Victoria សមាជិក​ក្រុម​ចម្រៀង F(x)៕

 

ចុចអាន៖ខ្សែ​ជីវិត​ជូរចត់​និង​ត្រូវ​គេ​រើស​អើង​របស់ Rain កាល​ពី​ក្មេង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi