បង្ក្រាប​រថយន្ត​ដឹក​សត្វ​អណ្តើក​ខុសច្បាប់​ចំនួន​១២៣​ក្បាល​

6 Videos


នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញប្រតិបត្តិការដេញបង្ក្រាបជំនួញសត្វអណ្តើកខុសច្បាប់ ឃាត់រថយន្តកាមរី១គ្រឿង ដឹកសត្វអណ្តើកចំនួន ១២៣ក្បាលស្មើនឹងទម្ងន់ ២៨១គីឡូក្រាម នៅពេលដែលរថយន្តកាមរីដឹកសត្វណ្តើកបើកក្រឡាប់ ដោយសារគេចពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច ។
បង្ក្រាប​រថយន្ត​ដឹក​សត្វ​អណ្តើក​ខុសច្បាប់​ចំនួន​១២៣​ក្បាល​

P9

បង្ក្រាប​រថយន្ត​ដឹក​សត្វ​អណ្តើក​ខុសច្បាប់​ចំនួន​១២៣​ក្បាល​

កម្លាំងនគរបាលបង្ក្រាបជំនួញសត្វអណ្តើកខុសច្បាប់នេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាក្រហម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការបង្ក្រាបរថយន្តដឹកសត្វអណ្តើកនេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនឈ្មួញម្ចាស់អណ្តើកនោះទេ ពេលដែលសមត្ថកិច្ចទៅដល់ឈ្មួញរូបនោះបានគេចខ្លួនបាត់បន្សល់ទុករថយន្ត និងសត្វអណ្តើកក្នុងរថយន្ត ។
បង្ក្រាប​រថយន្ត​ដឹក​សត្វ​អណ្តើក​ខុសច្បាប់​ចំនួន​១២៣​ក្បាល​
សត្វអណ្តើកទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថា ឈ្មួញបម្រុងដឹកយកទៅលក់តាមភោជនីយ៍ដ្ឋាននានា សត្វអណ្តើតជាប្រភេទសត្វកំពុងប្រឈមដាច់ពូជ ដោយសារការធ្វើជំនួញពីសំណាក់ក្រុមឈ្មួញខិលខូច ។ ប្រជាពលរដ្ឋរាយការណ៍ថា មានរថយន្តកាមរី១គ្រឿងពាក់ស្លាកលេខពោធិ៍សាត់ លេខ 2A-0426 ពណ៌សំបកឪឡឹក ដឹកសត្វអណ្តើកចេញពីព្រំដែនកម្ពុជា-ថៃ បម្រុងដឹកឆ្ពោះទៅទីរួមខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីទទួលព័ត៌មាននោះហើយ លោកស្នងការខេត្តក៏បានបញ្ជាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចេញបង្ក្រាបតែម្តង ។
បង្ក្រាប​រថយន្ត​ដឹក​សត្វ​អណ្តើក​ខុសច្បាប់​ចំនួន​១២៣​ក្បាល​
សត្វអណ្តើកទាំងនោះ ត្រូវបានធ្វើការបង្ក្រាបនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានធ្វើពិធីប្រគល់ទៅឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បន្ទាយមានជ័យ ដើម្បីយកទៅចាត់ចែងតាមនីតិវីធីច្បាប់បន្តទៀត ៕                                                                                                              សុថាត់