ក្រុមជម្រើសជាតិកម្ពុជា ឈ្នះសិង្ហបុរី ជាប្រវត្តិសាស្រ្ត

នៅទីបំផុតក្រុមជម្រើសជាតិកម្ពុជា អាចបំបែកកំណត់ត្រាជ្រាំដែលរបស់ខ្លួនបានហើយ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ជាលើកដំបូង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

mm5

បើទោះបីជា ការប្រកួត កាលពីម្សិលមិញនោះ បានអូសបន្លាយរហូតដល់ម៉ោង ៧:៣០ ដោយសារភ្លៀវមួយមេយ៉ាងជោគជាំ ប៉ុន្តែអ្នកគាំទ្រាស្មោះស្ម័គ្ររបស់កម្ពុជាជាង៥ម៉ឺននាក់ មិនបានត្រឡប់ទៅផ្ទះវិញនោះឡើយ ដោយពួកគេសុខចិត្តអង្គុយនៅចាំមើលការប្រកួតទាំងកណ្តាលភ្លៀង។

mm4

យ៉ាងណាក៏ដោយ អារម្មណ៍ដ៏កក់ក្តៅបានកើតមានឡើង នៅពេលខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា បានទាត់បាល់ហ្រ្វីឃីតបញ្ចូលទីយ៉ាងល្អបំផុតនៅនាទីទី១៩នោះ ប៉ុន្តែខ្សែប្រយុទ្ធ Kharirul Amri របស់សិង្ហបុរី បានតែតបាល់បញ្ចូលទីតាមស្មើនៅនាទីទី២២។

mm3

យ៉ាងណាក៏ដោយ ការបញ្ចូលបាល់យ៉ាងស្អាតរបស់ ចាន់ វឌ្ឍនាកា បានផ្តល់ឱកាសឲ្យ ទិត្យ ឌីណា ស៊ុតបញ្ចូលទី១គ្រាប់ទៀត នៅនាទីទីបន្ថែម៤៥+១ មុនពេលខ្សែការពារ ហុង ផេង ត្រូវបានបណ្តេញចេញដោយទទួលបានកាតលឿនជាលើកទី២ស្មើកាតក្រហម នៅនាទីទី៧៥។

mm2

ការព្យាយាមបិទ ដើម្បីយកឈ្នះក្រុមសិង្ហបុរី ២-១ ជាលើកដំបូងកាលពីម្សិលមិញនោះ បានក្លាយជាកំណត់ត្រាប្រវត្តិសាស្រ្តដ៏ល្អបំផុត មុនពេលកម្ពុជា ត្រូវប្រកួតជម្រុះ AFF Suzuki Cup ជាមួយក្រុមឡាវ ទីម័រខាងកើត និងប្រ៊ុយណេ ក្នុងខែតុលាខាងមុខនេះ។

mm1

អ្នកស្នេហាវិស័យកីឡាបាល់ទាត់ សុទ្ធតែបានកើតសរសើរពីលទ្ធផលដ៏ល្អនេះ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាចំនួន៣៣០០០ដុល្លារ លើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា ផងដែរ រីឯ ចាន់ វឌ្ឍនាកា បានទទួលប្រាក់ឧបត្ថម្ភចំនួន១០០០ដុល្លារទៀតពីណាហ្គាវើល ព្រោះរូបគេត្រូវបានវាយតម្លៃថា ជាកីឡាករល្អប្រចាំការប្រកួតនេះ៕

The post ក្រុមជម្រើសជាតិកម្ពុជា ឈ្នះសិង្ហបុរី ជាប្រវត្តិសាស្រ្ត appeared first on CamboSport.