គ្រួសារ​លោក​ កែម ឡី បដិសេធ​មិន​បាន​ចោទប្រកាន់​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ​រឿងកិ​បកេង​លុយ

ក្រោយពីរៀបចំពិធីបុណ្យសព លោកបណ្ឌិតកែម ឡី ចប់រួចរាល់ នៅថ្ងៃទី២៥ កក្កដា ព្រះតេជគុណប៊ុត ប៊ុនតិញ ដែលជាប្រធានគណកម្មការរៀបចំបុណ្យសព ត្រូវបានសារព័ត៌មានមួយចំនួន ចុះផ្សាយថា បានកែងប្រវ័ញទឹកប្រាក់ក្នុងពិធីបុណ្យចំនួន ៣ម៉ឺនដុល្លារ។

តែទោះយ៉ាងណាគ្រួសាររបស់លោកកែម ឡីអះអាងថា ពួកមិនបានចោទប្រកាន់ព្រះតេជគុណប៊ុត ប៊ុនតិញ ទាក់ទងនឹងការកឹបកេងប្រាក់ក្នុងពិធីបុណ្យឡើយ។ ប្អូនប្រុសលោកកែម ឡី គឺលោកកែម រិទ្ធីសិទ្ធិ បានអះអាងថា ខាងគ្រួសាររបស់លោកមិនបានចោទប្រកាន់ព្រះអង្គទាក់ ចំពោះបញ្ហានេះឡើយ ព្រោះថា ការប្រមូលបច្ច័យបុណ្យទាំងអស់គឺត្រូវបញ្ជូនទៅឱ្យ ភរិយារបស់លោកកែម ឡី………..

សំឡេងលោកកែម រិទ្ធីសិទ្ធិ៖

វិទ្យុវាយោមិនអាចទាក់ទងសុំការបញ្ជាក់ ពីអ្នកស្រីប៊ូ រចនា ដែលជាភរិយាលោកកែម ឡី បានទេ នៅថ្ងៃទី២៨ កក្កដានេះ។ តែទោះយ៉ាងណា ក្មួយប្រុសលោកកែម ឡី គឺលោក ធូរ សាន់ឌី បានប្រាប់វិទ្យុវាយោនៅរសៀលថ្ងៃព្រហស្បត្តិ៍នេះថា គ្រួសាររបស់លោកមិនបានចោទប្រកាន់ព្រះតេជគុណប៊ុត ប៊ុនតិញ អ្វីឡើយ។ ចំណែកខាងគ្រួសារលោកស្រីប៊ូ រចនា វិញ ក្នុងរយៈពេលធ្វើបុណ្យជាងពីរសប្តាហ៍នេះ ហាក់មិនឃើញមានការចោទប្រកាន់ទៅលើអ្នកណាឡើយ ដោយពិធីបុណ្យ ប្រារព្ធឡើងជាប្រក្រតី……………

សំឡេងលោកធូរ សាន់ឌី៖

សូមជម្រាបថា នៅថ្ងៃទី២៨ ខែកក្កដានេះ ព្រះតេជគុណប៊ុត ប៊ុនតិញ កំពុងភៀសព្រះកាយ នៅប្រទេសថៃ បន្ទាប់ពីព្រះអង្គ អះអាងថាព្រះអង្គបានទទួលទូរសព្ទពីជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅថ្ងៃទី២៦ខែកក្កដានេះ អះអាងថាជាមន្ត្រីនគរបាល ដោយប្រាប់ព្រះអង្គថាមានសមត្ថកិច្ចកំពុងតាមរកព្រះអង្គ។ ប៉ុន្តែជននោះមិនបានបញ្ជាក់ពីមូលហេតុ ដែលសមត្ថកិច្ចកំពុងតាមរកព្រះអង្គឡើយ៕

ប្រភព៖ វាយោ

 


គ្រួសារ​លោក​ កែម ឡី បដិសេធ​មិន​បាន​ចោទប្រកាន់​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ​រឿងកិ​បកេង​លុយ

សភា​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ពង្រីក​ទីផ្សារ​​សម្រាប់​ផលិតផល​កម្ពុជា

គ្រួសារ​លោក​ កែម ឡី បដិសេធ​មិន​បាន​ចោទប្រកាន់​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ​រឿងកិ​បកេង​លុយ

សមាជិក​គណៈកម្មការ​ទី​២​រដ្ឋសភា​រំពឹង​ថា​សហភាព​អឺរ៉ុប​នឹង​ផ្ដល់​ជំនួយ​ដល់​គណៈកម្មការ​របស់​ខ្លួន