ពោះម៉ាយ​យូរ​ជូរ​មាត់ កើត​គំនិត​ចង់​បន្ធូរ​អារម្មណ៍

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ខណៈ​ដើរ​លប​ៗ​បម្រុង​ចូល​ផ្ទះ​វិញ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​ បាន​ប្រើ​ដំបង​វាយ​នារី​ម្នាក់​ ប៉ុនប៉ង​ចាប់រំលោភ ។ ហេតុការណ៍​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​២៧ ខែកក្កដា​ឆ្នាំ​២០១៦ នៅផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​វាល​ល្ពា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី ផល សឿ​ន អធិការ​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ បូ​យ ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ហ៊ុយ ហាវ អាយុ​២០​ឆ្នាំ រស់នៅ​ផ្ទះ​ជិត​គ្នា រង​របួស​រយះ​ក្បាល​២​កន្លែង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ជា​បុរស​ពោះម៉ាយ​យូរហើយ​ដោយ​ត្រូវ​បាន​ ប្រពន្ធ​លែង​ចោល រស់នៅ​ជាមួយ​ម្តាយ​ចាស់ ពេល​កើត​គំនិត​ចង់​រួម​ភេទ ក៏​មាន​បំណង​ចាប់រំលោភ​នា រី​រង​គ្រោះ​ដែល​នៅផ្ទះ​ជិត​គ្នា ។

ខណៈ​ឃើញ​នាង​ដើរ​តែ​ម្នាក់ឯង ដល់​កន្លែង​ស្ងាត់ ក៏​បាន​យក​ដំបង​វ៉ៃ​នាង​បំណង​ឲ្យ​សន្លប់​សិន​រួច​នឹង​ អាល​ចាប់​រំលោភ តែ​នៅ​ពេល​​វាយ​ចំ​ក្បាល​នារី​រង​គ្រោះ នាង​​មិន​បាន​សន្លប់​ទេ ព្រោះ​នាង​ដឹងខ្លួន​ទាន់ ហើយ​រត់​បណ្ដើរ​ស្រែក​ឲ្យ​ជួយ​បណ្ដើរ ពេល​នោះ​អ្នក​ឃ្វាលគោ​ចេញ​មក​ជួយ​ ​រូបគេ​ក៏​​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់ លុះ​ពេល​ងងឹត​ៗ​បាន​ដើរ​លប​ៗ​មក​ចូល​ផ្ទះ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីមួយផ្សេងទៀត កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានឃាត់ខ្លួន កាលពីវេលាម៉ោង ១និង៦នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចភូមិព្រែក​ក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា បុរសវ័យចំណាស់ជាប់សង្ស័យ មានឈ្មោះ អ៊ីម រត្ឋ័ ហៅលូ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិឃុំ កើតហេតុ ។ ចំណែកអ្នកម៉េមាយកូន៤មានឈ្មោះស ម អ អាយុ៣៩ឆ្នាំ ខ្មែរ មុខរបរ កសិករ នៅភូមិឃុំកើតហេតុ​។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាស្ត្រី មេម៉ាយមានកូន០៤នាក់ តែពេលកើតហេតុ​ដេកជាមួយកូន០២ នាក់អាយុ១៣ ឆ្នាំ និងម្នាក់ទៀតអាយុ០៩ឆ្នាំ ។

លុះនៅវេលាម៉ោង២២ ជនរងគ្រោះបាន ចូលដេក ក្នុងផ្ទះជាមួយកូន បានបិទទ្វារផ្ទះត្រឹមត្រូវ ។ លុះដល់ម៉ោង១និង០៦នាទី ចូលថ្ងៃទី១៥ខែមិថុនា​ឆ្នាំ២០១៦ ឈ្មោះអ៉ីម រត្ឋ័ ហៅ លូ ដែលផ្ទះនៅជាប់គ្នា បានលប លួចចូលតាមជញ្ជាំងផ្ទះជនរងគ្រោះ រួចចូល​ទៅស្ទាបលើក្បាលពោះ ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះដឹងខ្លួន ក៏ស្រែកឆោឡោហៅ ពូ របស់ខ្លួនឈ្មោះ តឹក ថា៖ ពូៗ ពូ លូ ចូលផ្ទះខ្ញុំហើយ ។ ពេលនោះ ឈ្មោះ អ៉ីម រត្ឋ័ហៅលូ បានរត់គេចខ្លួន ចុះមកដីបាត់ ។

ក្រោយ កើតហេតុ ជនសង្ស័យឈ្មោះលូ បានមកធ្វើជាសាកសួរ ហើយត្រូវបានស្រ្តីរងគ្រោះឃាត់ឲ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីកសាង​ សំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្ត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពោះម៉ាយ​យូរ​ជូរ​មាត់ កើត​គំនិត​ចង់​បន្ធូរ​អារម្មណ៍

ពោះម៉ាយ​យូរ​ជូរ​មាត់ កើត​គំនិត​ចង់​បន្ធូរ​អារម្មណ៍

ពោះម៉ាយ​យូរ​ជូរ​មាត់ កើត​គំនិត​ចង់​បន្ធូរ​អារម្មណ៍

ពោះម៉ាយ​យូរ​ជូរ​មាត់ កើត​គំនិត​ចង់​បន្ធូរ​អារម្មណ៍