យុវតីម្នាក់រងបួស បែកក្បាល និងយុវជនម្នាក់ ដាច់សរសៃដៃ ដោយការប៉ះទង្គិច ក្នុងការប្រកួត មិត្តភាពអន្តរជាតិ រវាងកម្ពុជា និងសិង្ហសបុរី

ភ្នំពេញ៖ យុវតីម្នាក់ រងបួសបែកក្បាល និងយុវជនម្នាក់ ដាច់សរសៃដៃ ព្រមទំាងជនសង្ស័យ ៤នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានដោយការប៉ះទង្គិច គ្នាមួយនៅក្រោយ បង្គោលទីតំបន់ ក្រុមសិង្ហបុរីមុនបន្តិច នៅពហុកីឡដ្ឋានជាតិ អូឡាំពិកនាយប់នេះ ចំពោះនារីរងគ្រោះត្រូវ បានក្រុមគ្រូពេទ្យ PM កំពុងធ្វើការរុំរបួស។

បើយោងតាមPage របស់phnom penh gendarmerie បានសរសេរថា “នៅពេលនេះការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងកម្ពុជា និងសិង្ហសបុរី បានចាប់ផ្តើមប្រកួតហើយ ក្នុងនោះក៏មានជនបំពុលសង្គមមួយក្រុមបានទំនាស់ពាក្យសម្តីគ្នារហូតឈានដល់ការបង្កហឹង្សា បណ្តាលឲ្យបុរសម្នាក់ដាច់សរសៃដៃ និងស្ត្រីវ័យក្មេងម្នាក់រយៈក្បាល ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចាប់បានក្រុមបង្ក៤នាក់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានពាក់ព័ន្ធផងដែរថា   យកឈ្នះក្រុមភ្ញៀវសិង្ហបុរី ដោយលទ្ធផល២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនារាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលទើបបញ្ចប់នៅមុននេះបន្តិច នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។

ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ កម្ពុជា បានបើកការនាំមុខសិង្ហបុរី ១គ្រាប់មុនពីការទាត់បាល់ពិន័យហ្វ្រីឃីក (Free-ick) បានសម្រេចដោយ កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី១៩ មុនពេល៤នាទីក្រោយមក សិង្ហបុរី តាមបានស្មើ វិញដោយកីឡាករពាក់អាវលេខ២ Amri។ 

តែយ៉ាងណាក៏ដោយ សំឡេងគាំទ្រទ្រហឹងអឹងកងពេញស្តាត បានធ្វើឲ្យក្រុមកីឡាករកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើងនិងខិតខំ វាយបករហូតរកបានគ្រាប់ទី២ នៅនាទីទីចុងម៉ោងនៃវគ្គទី១ (៤៥+១) ស៊ុតដោយកីឡាករ ទិត្យ ឌីណា បើទោះបីជាវគ្គទី២ ពុំមានការ បំប៉ោងសំណាញ់ទីគ្នាទៀតក៏ដោយ គ្រាដែលកម្ពុជានៅសល់សមាជិក ១០នាក់ចាប់ពី នាទីទី៧៥មក ដោយកីឡាករ ហុង ផេង កាត់ក្រហម (កាតលឿង ២ដង)។

សូមបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា អាចបំបែកប្រវត្តិសាស្រ្តបានហើយក្នុងរយៈពេល ១៣ឆ្នាំមកនេះ ដោយបាន លេងឈ្នះសិង្ហបុរី គិតចាប់តាំងពីឆ្នាំ២០០៤ លេងមិនដែលឈ្នះសោះ សូម្បីតែស្មើក៏គ្មានដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត