​តាមពិត មូលហេតុ​នាំ​ឲ្យ​បុរស​ទំពែក​ក្បាល គឺ​ចឹង​សោះ​!!!

​តាមពិត មូលហេតុ​នាំ​ឲ្យ​បុរស​ទំពែក​ក្បាល គឺ​ចឹង​សោះ​!!!


​តាមពិត មូលហេតុ​នាំ​ឲ្យ​បុរស​ទំពែក​ក្បាល គឺ​ចឹង​សោះ​!!!

​នៅពេល​បុរស​ម្នាក់ ចាប់ផ្តើម​មាន​បញ្ហា​ទំពែក​ក្បាល មានរឿង​ពីរ ដែល​អាច​នឹងរង​ផលប៉ះពាល់ នោះ​គឺ​សក់​របស់​គាត់ និង​ទំនុកចិត្ត​របស់​គាត់​។ ខណៈពេល​ដែល​កត្តា​ដំណរ​ពូជ ដើរតួនាទី​យ៉ាង​សំខាន់ ចំពោះ​មូលហេតុ​នាំ​ឲ្យ​បុរស ទៅ​ជា​មាន​អាការៈ​ក្បាលទំ​ពែកនោះ វា​ក៏​មាន​ជំងឺ​ផ្សេងៗ​ទៀត​ដែរ ដូចជា ៖

ស្ត្រេ​ស​
ហេតុផល​ញឹកញាប់​បំផុត ដែល​នាំ​ឲ្យ​ទំពែ​កក្បាល​នោះ គឺ​របៀប​រស់នៅ ដែល​មាន​ភាព​តាង​តឹង​បំផុត ដូចជា ទម្លាប់​ញ៉ាំ​អាហារ​ដែល​មិន​ត្រឹមត្រូវ គេង​តិច និង​សម្ពាធ​ការងារ​។

កង្វះ​គ្រាប់​ឈាម​
មនុស្ស​ប្រុស​ភាគច្រើន មាន​បញ្ហា​កង្វះ​គ្រាប់​ឈាម ដែល​អាច​ជា​ដើមហេតុ​មួយ នាំ​ឲ្យ​ទំពែ​កក្បាល​ដែរ​។ យ៉ាងណាមិញ ថ្នាំ​បំប៉ន​ជាតិ​ដែក អាច​ដោះស្រាយ​រឿង​នេះ​បាន​។​

កង្វះ​វីតាមីន B
ការ​ដែល​មាន​ចំនួន​វីតាមីន B ទាប​ក្នុង​ឈាម អាច​ជា​ហេតុផល​មួយ​ផ្សេងទៀត ដែល​នាំ​ឲ្យ​ទំពែ​កក្បាល​ដែរ​។ របប​អាហារ​មាន​តុល្យភាព​ដូចជា ការ​ញ៉ាំ​ផ្លែឈើ បន្លែ​ច្រើន ប្រូតេអ៊ីន និង​ខ្លាញ់​ល្អ ដូច​ជា​គ្រាប់​ផ្លែឈើ ផ្លែ​បឺ សុទ្ធតែ​ជា​រឿង​ល្អ សម្រាប់​សុខភាព​សក់ និង​សុខភាព​ទូទៅ​។

ការបង្ក​រោគ​នៅ​ស្បែកក្បាល​
អ្នក​ប្រហែលជា​អាចមាន ការបង្ក​រោគ​នៅលើ​ស្បែកក្បាល​ដែរ​។ បាក់តេរី អាច​បណ្តាលឲ្យមាន ការ​រលាក​នៅ​ឬ​ស​សក់​របស់​ស្បែកក្បាល ដូច្នេះ វា​នឹង​បង្ក​ជា​បញ្ហា​លើ​ស្បែកក្បាល និង​ជ្រុះ​សក់​តែម្តង​។

ជំងឺ​ទឹកនោម​ផ្អែម​
ការ​ជ្រុះ​សក់ អាច​នឹង​បណ្តាលមកពី ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ដែរ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម​ជាដើម​។ ការ​ដែល​មិន​មាន ការផ្គត់ផ្គង់​ឈាម​បានល្អ ដល់​ឬ​សស​ក់លើ​អ្នកជំងឺ​ទឹកនោម​ផ្អែម ពិតជា​ងាយ​នឹង​ជ្រុះ​សក់ ព្រមទាំង​មិន​ឲ្យ​វា​ដុសធ្មេញ​បាន​ទៀតផង​។

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។