​អាការៈ​ញឹកញាប់ របស់​ជំងឺមហារីក​ថ្លើម ដែល​អ្នក​គួរ​ដឹង និង​បារម្ភ​

​អាការៈ​ញឹកញាប់ របស់​ជំងឺមហារីក​ថ្លើម ដែល​អ្នក​គួរ​ដឹង និង​បារម្ភ​


​អាការៈ​ញឹកញាប់ របស់​ជំងឺមហារីក​ថ្លើម ដែល​អ្នក​គួរ​ដឹង និង​បារម្ភ​

​រឿង​នេះ​មិន​ខុសគ្នា នឹង​ជំងឺ​មហារីក​ផ្សេងៗ​ទៀត​នោះ​ទេ ដោយ​ជំងឺ​មហារីក​ថ្លើម មិន​បង្ហាញ​អំពី​រោគសញ្ញា​សំខាន់ៗ​របស់​វា ក្នុង​ដំណាក់កាល​ដំបូង​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ  នៅពេល​ដុំ​សាច់​មហារីក​លូតលាស់​ធំ ឬ​កោសិកា​មហារីក​រាលដាល ទៅ​កន្លែង​ផ្សេងៗ​នៃ​រាងកាយ អ្នក​ប្រហែលជា​អាច​មាន​អាការៈ​ខ្លះ​ដែរ​។

ឈឺ​ពោះ​
បើសិន​ជា​អ្នក​ឈឺ​ពោះ នៅ​ផ្នែក​ខាងលើ ជាពិសេស​នៅ​ខាងស្តាំ វា​អាច​ជា​អាការៈ នៅលើ​ថ្លើម​ហើយ​។ ដូច្នេះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យ​ជំនាញ​ខាង​មហារីក ដើម្បី​រក​មើល​មូលហេតុ និង​ព្យាបាល​វា​ឲ្យបាន​ត្រឹមត្រូវ​។

មាន​ដុំ​នៅ​ពោះ​
ខណៈពេល​ដែល​មាន វត្តមាន​ដុំ​អ្វីមួយ នៅ​ផ្នែក​ខាងលើ​នៃ​ក អាច​ជា​សញ្ញា​មួយ​របស់​មហារីក​សួត តែ​ការ​ដែល​មាន​ដុំ​នៅ​ផ្នែក​ខាងក្រោម ឬ​ខាង​លើ​នោះ​ពោះ ឬ​មាន​អារម្មណ៍​ថា​ធ្ងន់ៗ​ក្នុង​ពោះ ក៏​អាច​ជា​សញ្ញា​សំខាន់​មួយ របស់​មហារីក​សួត​ដែរ​។

ហើម​ពោះ​
ត្រូវ​ខ្វល់​អំពី​ការ​ហើម​ពោះ ព្រោះ​វា​អាច​កើតឡើង ដោយសារ​តែ​ការលូតលាស់​ខ្លាំង របស់​កោសិកា​មហារីក ឬ​មាន​ទឹក​ចាល់​ច្រើន​ក្នុង​ថ្លើម​។ ដូច្នេះ វា​នឹង​ដាក់​សម្ពាធ​ទៅលើ​ថ្លើម និង​ពោះ​កាន់តែខ្លាំង ដែល​មិន​ត្រឹមតែ​ប៉ះពាល់ ដល់​មុខងារ​ថ្លើម​ទេ តែ​ក៏​ប្រឈម​កាន់តែខ្លាំង នឹង​ការ​ខ្សោយ​ថ្លើម​ដែរ​។

កើត​លឿង​
ថ្វីបើ​មិន​មាន​មនុស្ស​គ្រប់គ្នា ដែល​កើតឡើង​លឿង ត្រូវ​ប្រឈម​នឹង​ជំងឺមហារីក​ថ្លើម​ក៏ដោយ តែ​ករណី​ខ្លះ វា​អាច​ជា​សញ្ញា​ដំបូង នៃ​ការខូចខាត​ថ្លើម និង​អាច​វិវត្ត​ទៅ​ជា​មហា​រីកថ្លើម នៅ​ថ្ងៃក្រោយ​បាន​។ ដូច្នេះ រោគសញ្ញា​ដូចជា លឿង​នៅ​ស្បែក ភ្នែក លាមក​ទៅជា​ស្លេក និង​ទឹកនោម​ខា​ប់ គឺជា​រឿង​ដែល​ត្រូវ​ខ្វល់ខ្វាយ និង​ស្វែងរក​ការព្យាបាល​ភ្លាមៗ​។

អស់កម្លាំង​
រឿង​នេះ​ប្រហែលជា​មិនអាច ជា​សញ្ញា​បញ្ជាក់​អំពី​មហារីក​ថ្លើម​ទេ តែ​ករណី​ខ្លះ អារម្មណ៍​នៃ​ភាព​អស់កម្លាំង ទោះបីជា​ក្រោយ​ពី​សម្រាល​ហើយ ឬ​ធ្វើ​ការងារ​តិចតួច​សោះ ក៏​អស់កម្លាំង​ដែរនោះ យើង​គួរតែ​ស្វែងយល់​អំពី​វា​ហើយ​។ បើសិន​ជា​អ្នក​ធ្លាប់​មាន​អាការៈ​ដូចជា ឈឺ​ពោះ និង​ក្តៅខ្លួន​ថែម​ទៀត​នោះ វា​គួរតែ​ដល់​ពេល​ពិគ្រោះ ជាមួយ​អ្នកជំងឺ​ភ្លាមៗ​ដែរ​។

ក្តៅខ្លួន​
វា​គឺជា​រឿង​មួយ​ពិបាក​ដែរ ក្នុង​ការផ្តល់​ចំណាត់ថ្នាក់ ការ​ក្តៅខ្លួន​ជា​សញ្ញា​មួយ នៃ​ជំងឺមហារីក​ថ្លើម ព្រោះ​វា​អាច​ជា​អាការៈ​របស់​ជំងឺ និង​ការបង្ក​រោគ​ច្រើន​ទៀត​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ក្តៅខ្លួន​ស្ទិញៗ ជាមួយនឹង​ការ​ហើម​ពោះ ឬ​ឈឺពោះ​ទៀត​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មើល​មូលហេតុ​របស់​វា​ហើយ​។

មិន​ឃ្លាន​អាហារ​
ករណីខ្លះ ការ​ដែល​មាន​អារម្មណ៍​ថា ណែនៗ​ក្នុង​ពោះ ឬ​មិន​ឃ្លាន​អាហារ អាច​ជា​សញ្ញា​មួយ​នៃ​ការ​ខូច​ថ្លើម ឬ​មហា​រីកថ្លើម ព្រោះថា​ជាតិពុល មិន​ត្រូវ​បាន​បញ្ចេញ​ពី​រាងកាយ​អស់ ដោយសារ​តែ​ខូច​មុខងារ​ថ្លើម​។

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។