អា​យៃ​ឆ្លើ​យ​ឆ្ល​ងរ​​វា​ង​ ​ភិ​ន ​សុ​​ដា​លី​ស ​និ​ង​​លោ​ក ​​ប៉ែ​ន​ ចំ​​រ៉ុ​ង​ ​ឆ្លើ​យ​ឆ្ល​ង​ប្រៀ​បដូ​ច​រឿ​​ងភា​​គ

ភ្នំ​​ពេ​ញ​៖ ​​ក្រោយ​​ពីអ​តី​ត​​ស្វា​មី​ភ​រិ​យាលោ​ក​​ ​ប៉ែន​​ ​ចំរ៉ុ​​ងនិ​ង​ភិ​​ន ​សុ​ដា​លី​​ស​ ​បា​ន​លែ​ង​លះ​គ្នា​ដា​ច់​​ស្រេ​ច ​ទៅ​តា​មអំ​ណា​​ច​តុលា​​ការ​ ​ម​ក​គេស​ង្កេ​ត​ឃើ​ញ​ថា​ ​អ​តី​តស្វា​​មី​ភ​រិ​យា​មួ​យ​​គូនេះ​ ​បា​ន​ចេ​​ញមុ​​ខ​បក​ស្រា​យឆ្លើ​​យ​ឆ្ល​ង​គ្នា​ប្រៀប​​ ដូ​​ច​ជា​អា​យៃឆ្លើ​​យ​ឆ្ល​ង ​ប​ន្ត​ដូច​រឿ​ង​ភាគ​​ ​ប​ន្ទាប់​ពី​ប​ញ្ច​ប់​ការ​ ​លែ​ងលះ​ ​ភាគី​ខា​ង​ស្រី​បា​ន​ធ្វើ​ស​ន្និសី​​ទ​​លា​ត​ត្រ​ដាង​ ​ហែ​កស្រោ​ម​មុ​ខ​​អតី​​តស្វា​មី​ ​និ​ងប្រ​កា​ស​​ជា​សាធា​រ​ណៈ​​ថា មិ​​នឲ្យ​កូ​​នស្រី​រ​ប​ស់ខ្លួ​​ន ជាប់ពាក់​ព័ន្ធ​ជា​មួ​​យអ​​តី​តស្វា​​មី ​តែ​ទ​ន្ទឹ​ម​​នឹ​ងនោះ​ លោក ចំរ៉ុង ក៏ចេញមុខ ឆ្លើយតប ដោយពួកគេទាំងពីរនាក់ បានតតាំងគ្នាតកន្ទុយ មិនដាច់នោះទេ ។

ជាក់ស្តែងនៅពេលថ្មីៗនេះ តារាសម្តែង លោក ប៉ែន ចំរ៉ុង ក្រោយពីអតីតភរិយា បានធ្វើសន្និសីទសារព័ត៌មាន បកអាក្រាតលោកនោះ កាលពីប៉ុន្មានថ្ងៃមុននេះ លោកក៏បានចេញមុខ បកស្រាយថា «ខ្ញុំមិនបានធ្វើអ្វីខុស ដូចការចោទប្រកាន់នោះទេ ទឹកចិត្តស្វាមីគ្មានអ្នកណា ចង់បែកបាក់ទេ តែដោយសារតែខ្ញុំអស់ និស្សិយជាមួយអតីត ភរិយាមិនអាចបន្តរស់នៅ ជាមួយគ្នាតទៅទៀត ដោយឡែករឿងកូនគ្មានឪពុក ណាមិនស្រលាញ់កូនខ្ញុំទេ ហើយខ្ញុំនិងបំពេញកាតព្វកិច្ច ចិញ្ចឹមកូនខ្ញុំ ព្រោះថាខ្ញុំស្រលាញ់កូនខ្ញុំខ្លាំង » ។

បន្ទាប់ពីមានសារពីអតីត ស្វាមីបែបនេះ អ្នកនាង ភិន សុដាលីស ក៏បានចេញមុខប្រតិកម្មតបត ជាសាធារណៈវិញថា «ចាប់ពីពេលនេះទៅ ឈប់តបតហើយ ហត់ណាស់ អ្នកណាល្អអ្នកណាអាក្រក់ មនុស្សនឹងបានឃើញ អ្នកណាត្រូវអ្នកណាខុស មនុស្សគង់តែដឹង មិនចាំបាច់វែកញែក ប្រាប់គេថាខ្លួនល្អ ខ្ញុំក៏មិនដែលអះអាងថា ខ្លួនអស្ចារ្យ គ្រាន់តែថាខ្ញុំធ្វើអី ខ្ញុំដឹងខ្លួនឯង ខ្ញុំទទួលខុសត្រូវ លើអ្វីដែលខ្ញុំបានធ្វើ រឿងរ៉ាវទាំងអស់ នរណាជាអ្នកចាប់ផ្តើម? អ្នកណាជាអ្នកហែកហួរពីមនុស្ស ដែលអ្នកអះអាងថាស្រលាញ់ អះអាងថានឹងធ្វើអោយ សើចច្រើនជាងយំ មនុស្សដែលបានលះបង់ គ្រប់យ៉ាងមានខ្លួនតែមួយ ទៅនៅជាមួយអ្នក មនុស្សដែលពរពោះកូន របស់អ្នកតែត្រូវបាន អ្នកដៀលគ្នា ថាមិនគ្រប់សតិទាំងនៅក្នុងពោះ ថែមទាំងដេញអោយទៅយក ចេញច្រើនដង ប្រាប់ទៅគេឯង រួមទាំងប្រាប់ ទៅតុលាការមុន ? សួរមើលហួសចិត្តអត់? ពេលនេះឈប់ខ្វល់ហើយ បើមានអីទុកអោយតុលាការ ជាអ្នកដោះស្រាយចុះ ប៉ុណ្ណឹងវាគ្រប់គ្រាន់ ហើយសំរាប់ខ្ញុំ» ។

តាមរយៈការបង្ហាញសារបែបនេះ ត្រូវបានទស្សនិកជនចាត់ទុកថា រឿងរ៉ាវក្នុងគ្រួសារ របស់ពួកគេប្រៀបដូចជារឿងភាគ បញ្ចេញប្រតិកម្មតបតគ្នា មិនឈប់មិនឈរ ហើយបើសិនជាចង់ដឹងថា លទ្ធផលនឹងទៅជាយ៉ាងណា មានតែរង់ចាំមើល ទាំងអស់គ្នា ថាចុងបញ្ចប់រឿងនេះនឹង ទៅជាយ៉ាងណា ?

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា   ស្របពេលដែល​អ្នកនាង ភិន សុដាលីស បានប្រាប់ជាសាធារណៈថា អតីត​ប្ដីហេងស៊យរបស់នាង គឺលោក ប៉ែន ចំរ៉ុង ហាក់មិនប្រាកដថា កូនក្នុងផ្ទៃរបស់នាង គឺជាកូនរបស់ខ្លួនផងនោះ ពេលមន្រ្តីតុលាការចោទសួរ នៅឯសាលាដំបូង រាជធានីភ្នំពេញ ស្រាប់តែលោក ប៉ែន ចំរ៉ុង បែរជាមកពោលពាក្យថា លោកពិជាស្រឡាញ់កូន ស្រឡាញ់ខ្លាំង ក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងលោក សាន្ត ប៊ុនធឿន កាលពីម្សិលមិញនេះ ធ្វើឲ្យមហាជនដែលដឹងរឿងច្បាស់ ហាក់មានចម្ងល់ថា តើការពោលពាក្យបែបនេះ ជាការសម្ដែងរបស់លោក ប៉ែន ចំរ៉ុង ឬយ៉ាងណា ខណៈដែលរឿងរ៉ាវដែលបានកើតឡើងកន្លងមក ត្រូវបានអ្នកនាង ភិន សុដាលីស និយាយថា គឺជាការសម្ដែងរបស់ ប៉ែន ចំរ៉ុង។

ពាក្យសំដី​​របស់ លោក ប៉ែន ចំរ៉ុង ជាតារាសម្តែង និងពិធីករល្បីឈ្មោះប្រចាំកម្ពុជា ដែលបាននិយាយចេញពីបេះដូង​ ចំពោះកូនថា «ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំណាស់... ស្រឡាញ់ខ្លាំងបំផុត» គឺបាននិយាយឡើង បន្ទាប់ពីសាលក្រមតុលាការ​ចេញនៅថ្ងៃទី ២០ កក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ កំណត់ឲ្យតារាលិស្បៈ​​​ ដែលមានឈ្មោះល្បីល្បាញ ប្រចាំកម្ពុជា ទាំង២នាក់គឺ លោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ត្រូវ​ចែកផ្លូវគ្នា ដែលបន្សល់ទុកនូវឈាមមួយតំណក់ ទៅឲ្យខាងស្រីជាអ្នកទទួលខុសត្រូវ។ ចំណែកលោក ប៉ែន ចំរ៉ុង បានរថយន្តមួយគ្រឿងម៉ាក Lexus 400h តម្លៃប្រមាណជាង ៤ម៉ឺនដុល្លារ ។

លោក ប៉ែន ចំរ៉ុង បានបញ្ជាក់​យ៉ាងច្បាស់ថា «ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំណាស់ ស្រឡាញ់ណាស់... ស្រឡាញ់ខ្លាំងបំផុត» ទាំងអស់នេះ​​បង្ហាញពីអារម្មណ៍ពិត ដែលឪពុកតែងកើតមានឡើងចំពោះកូន ហើយពិតណាស់ដូចពាក្យចាស់ តែងតែនិយាយតគ្នាថា «ម្តាយឪពុកឯណាដែលមិនស្រឡាញ់កូន»។ ប៉ុន្តែតាមរយៈសម្ដី និងទង្វើ​របស់លោក ប៉ែន ចំរ៉ុង ត្រូវបានទស្សនិកជន​សន្និដ្ឋានបានថា គ្រាន់តែនិយាយឲ្យធូរៗពោះប៉ុណ្ណោះ ព្រោះលោកពូកែសម្ដែងណាស់ ហើយប្រសិនបើ ប៉ែន ចំរ៉ុង ចេះនិយាយបែបនេះ មិនមែនពេលតុលាការសួរថា កូនក្នុងផ្ទៃរបស់ភរិយាលោក ជាកូនរបស់លោកពិតមែនឬទេ បែរជា ចំរ៉ុង ឆ្លើយថា «មិនច្បាស់​» ដូច្នេះឡើយ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload