អង្គុយយូរពេក នឹងកើនហានិភ័យកើតមហារីកសុដន់នៅស្រ្តី

ស្រ្តីអង្គុយយូរ, បើទោះបីជាដើម្បីគ្រាន់តែជាការសម្រួលអារម្មណ៍ ក៏ធ្វើឲ្យកើន ១០% នូវហានិភ័យកើតមហារីកអូវែរ, មហារីកខួរឆ្អឹង ជាពិសេសមហារីកសុដន់ ។

សមាគមមហារីកអាមេរិកបានធ្វើការស្រាវជ្រាវលើមនុស្ស ១៤៦.០០០ នាក់ ក្នុងនោះរួមមាន៖ បុរស ៦៩២៦០ នាក់ និងស្រ្តី ៧៧៤៦២ នាក់ ក្នុងដំណាក់កាលពីឆ្នាំ ១៩៩២-២០០៩ ។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា មានបុរស ១៨៥៥៥ នាក់ និងស្រ្តី ១២២៣៦ នាក់ ត្រូវបានវិនិច្ឆ័យកើតមហារីក ។

តាមពួកអ្នកស្រាវជ្រាវ, សកម្មភាពអង្គុយលេងបន្ធូរអារម្មណ៍ ធ្វើឲ្យកើន ១០% ហានិភ័យមហារីកសុដន់, មហារីកអូវែរ និងមហារីកខួរឆ្អឹងនៅស្រ្តី ។ ប៉ុន្តែ ហានិភ័យនេះមិនឥទ្ធិពលនៅបុរស ។

តាមការណែនាំរបស់សមាគមមហារីកអាមេរិក, ទោះបីមានការខុសប្លែករវាងភេទ ចំពោះហានិភ័យកើតជំងឺមហារីកដោយសារអង្គុយច្រើន តែគ្រប់គ្នាបន្ថយពេលវេលាអង្គុយច្រើនជាងតាមដែលអាច ។

កាលពីឆ្នាំមុន, ការស្រាវជ្រាវរបស់សកលវិទ្យាល័យ Leicaster (អង់គ្លេស) វិភាគការស្រាវជ្រាវចំនួន ១៨ ដែលមានអ្នកចូលរួម ៨០០.០០០ នាក់ នៅរកឃើញថា អ្នកអង្គុយយូរបំផុតប្រឈមទ្វេដង ហានិភ័យកើតជំងឺទឹកនោមផ្អែម ឬ ជំងឺបេះដូង ប្រៀបនឹងអ្នកអង្គុយតិចបំផុត ។ មិនតែប៉ុណ្ណោះ ការស្រាវជ្រាវនៅបង្ហាញថា អង្គុយយូរពេកនៅធ្វើឲ្យកើនហានិភ័យកើតមហារីកតម្រងនោម ពិសេសគឺស្រ្តី ៕


អង្គុយយូរពេក នឹងកើនហានិភ័យកើតមហារីកសុដន់នៅស្រ្តី

ដំបូន្មានដ៏ល្អ​ ៨ បន្ថយ​ហានិភ័យ​មហារីក

អង្គុយយូរពេក នឹងកើនហានិភ័យកើតមហារីកសុដន់នៅស្រ្តី

ថ្នាំ​ពន្យារកំណើត​សំរាប់​បុរសៗ​ធុញ​ធ្រា​ន់​ស្រោមអនាម័យ នឹង​បង្ហាញ​វត្តមាន​ក្នុង​ឆ្នាំ ២០១៨