ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

​គ្រោះ​ទឹក​ជំនន់​ និង​បាក់​​ដី​​​​ក្នុង​ប្រទេស​​នេប៉ាល់​ ​និង​​ឥណ្ឌា​​​បាន​សម្លាប់​​មនុស្ស​ជាង​ ៩០​នាក់​​​​​នៅ​ប៉ុន្មាន​ថ្ងៃ​​នេះ ​រួម​ទាំង​​​​​មនុស្ស​ជិត​ ២​លាន​នាក់​​​ ត្រូវ​បាន​​ជម្លៀស​​​​ចេញ​ពី​ផ្ទះ​សម្បែង​​​។​

 

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

 

​ប្រទេស​​នេប៉ាល់​​​​​​​​​​​ បាន​​​​រងគ្រោះ​​​​ធ្ងន់ធ្ងរ​ជាង​គេ​​ ​ដោយ​​ផ្ទះ​ជា​ច្រើន​ខ្នង​ និង​ស្ពាន​ជា​ច្រើន​​​កន្លែង​​​ត្រូវ​បាន​បំផ្លាញ​​​ ​បន្ទាប់​ពី​​​ធ្លាក់​ភ្លៀង​​មូសុង​​​​​​​​ដូច​គេ​​ហែក​មេឃ​​​​​ជាប់ៗ​​គ្នា​​​ច្រើន​ថ្ងៃ​។ ​​​​បើ​តាម​​អ្នក​នាំ​ពាក្យ​​​ ចាប់តាំង​​ពី​ថ្ងៃ​ច័ន្ទ​​​​​​​មក គ្រោះ​​ទឹក​ជំនន់​ និង​បាក់​ដី​​​បាន​​សម្លាប់​​មនុស្ស​ ​៨៨​​នាក់ រួម​ទាំង​​នៅ​​ឥណ្ឌា​​​ប៉ុន្មាន​​​​​​នាក់​ផ្សេង​ទៀត។ ​

 

​​​​​​​​ពេល​ទឹក​លិច​​​​ក្រុម​ទាហាន​​​​​​​​ក្នុង​ប្រតិបត្តិការ​​នេះ​​ ​បាន​ឃើញ​​​អ្នក​ភូមិ​​​ជាច្រើន​នាក់​​​ឈរ​​​​​​លើ​ដំបូល​ផ្ទះ រង់ចាំ​​​​​​​​ជំនួយ​សង្គ្រោះ​​​ដឹក​តាម​កាណូត​​​ទៅ​កាន់​ទី​សុវត្ថិភាព​។

 

ស្រុក​ទទួល​រងគ្រោះ​​ខ្លាំង​ជាងគេ​​​​គឺ​​ Pyuthan ​​ចម្ងាយ​​ ២៥០​គីឡូម៉ែត្រ​​​ភាគ​ខាង​​លិច​​​ទីក្រុង​​កាតាម៉ាន់ឌូ​ ដែល​​ផ្ទះ​ពលរដ្ឋ​រាប់​សិប​ខ្នង​​ត្រូវ​​បាន​កម្លាំង​​ទឹក​​រុញច្រាន​​ទៅ​ឆ្ងាយ។​​ ​ជា​រៀង​រាល់​​ឆ្នាំ​​​​​​តែង​តែ​មាន​​មនុស្ស​​រាប់​សិប​នាក់​​​​ត្រូវ​បាន​​សម្លាប់​​ ដោយ​សារ​ទឹក​ជំនន់​ ​និង​​​បាក់​ដី​ អំឡុង​ពេល​​​​ភ្លៀង​​​មូសុង​ម្ដង​ៗ​ ​​​ក្នុង​​​ប្រទេស​នេប៉ាល់​ និង​​ប្រទេស​​ក្បែរ​ខាង​​ឥណ្ឌា។

 

បើ​​តាម​​​​​ការ​​ប៉ាន់​ប្រមាណ​​​​ មនុស្ស​ជាង​ ​​​​​២លាន​នាក់​​​​​​​ចាប់​​ផ្ដើម​​​​ចេញ​​ពី​ផ្ទះ ​ក្រោយ​​ទឹក​ជំនន់​​ខាង​លើ​​​វាយ​ប្រហារ​​​ជាង​ ៣០០០​ភូមិ ក្នុង​​​២១​​​ស្រុក ដែល​ពួក​គេ​​​ត្រូវ​​ធ្វើ​តង់​​ជ្រក​បណ្ដោះ​អាសន្ន​​ជា​ហូរ​ហែ​៕

 

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

 

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

 

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

 

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

 

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

 

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia