ស្វែងយល់​ពី​កត្តា​ដែល​ធ្វើអោយ​បុរស​វិ​វ​ឌ្ឈ​ទៅ​ទំពែក​អត់​សក់​!

6 Videos


បុរសជាច្រើនតែងតែបាត់ទំនុកចិត្តនៅពេលពួកគេបាត់បង់សក់ និងគ្មានសក់លើក្បាលនោះ ។ បើទោះបីជាហ្សែន គឺជាកត្តាចំបងនៃមូលហេតុបណ្តាលអោយបុរសវិវឌ្ឈទៅរកបញ្ហាទំពែកក្តី វាក៏អាចបណ្តាលមកពី កត្តាសុខភាពមួយចំនួនផងដែរ ។

ខាងក្រោមនេះជាហេតុផលមួយចំនួនដែលនាំអោយបុរសជ្រុះសក់ និងវិវឌ្ឈទៅទំពែកក្បាល ៖

P9

ស្វែងយល់​ពី​កត្តា​ដែល​ធ្វើអោយ​បុរស​វិ​វ​ឌ្ឈ​ទៅ​ទំពែក​អត់​សក់​!

១. បញ្ហាស្ត្រេស ៖ បញ្ហាតានតឹងក្នុងអារម្មណ៍ក៏ជាមូលហេតុមួយធំបណ្តាលអោយបុរសជ្រុះសក់ ។ ក្រៅពីនេះរបបអាហារ បញ្ហាគេងមិនបានគ្រប់គ្រាន់ សំពាធការងារ ក៏ជាមូលហេតុកាត់តែជ្រុះសក់ថែមផងដែរ ។

២. កង្វះគ្រាប់ឈាមក្រហម ៖ ការខ្វះជាតិដែក បានបណ្តាលអោយអ្នកមានបញ្ហាខ្វះគ្រាប់ឈាមក្រហម ហើយវាក៏ជាវីតាមីនដ៏ចាំបាច់ក្នុងការជួយពង្រឹងសុខភាពឫសសក់ ចិញ្ចឹមសក់ និង បន្ថយបញ្ហាជ្រុះសក់ ។

៣. កង្វះវីតាមីន B ៖ ស្ថានភាពមួយចំនួនទៀតដែលបណ្តាលអោយជ្រុះសក់គឺកង្វះវីតាមីន B ដូច្នេះអ្នកគួរ ជ្រើសរើសអាហារណាដែលមានវីតាមីនគ្រប់គ្រាន់ ។ វីតាមីន B ច្រើនមាននៅក្នុងបន្លែ ផ្លែឈើ និងអាហារមានជាតិខ្លាញ់ដែលជាប្រភេទខ្លាញ់ល្អសម្រាប់សុខភាព ។

៤. ស្បែកក្បាលមានកើតរោគសើស្បែក ៖ ចំពោះស្បែកក្បាលដែលមានកើតជងឺកមរម៉ាស់ និង បញ្ហាស្បែក ផ្សេងៗ ដូចជាមានបាក់តេរី និងបញ្ហារលាក ជាដើមនោះ វានឹងបណ្តាលអោយប៉ះពាល់ដល់សុខភាពនៃឫសគល់សក់ និងបណ្តាលអោយជ្រុះសក់ញឹកញាប់មិនខាន ៕ សុផល