យូរី ប្រលែង​ជាមួយ​ពស់​ថ្លាន់​ទម្ងន់​ ១៣០​គីឡូក្រាម​

រូប​ថត​ យូរី មួយ​សន្លឹក​អម​ជាមួយសត្វពស់មួយ​ក្បាល ដែល​នាង​ឱប​ប្រលែង​លេង​យ៉ាង​ជិតស្និទ្ធ​ ក្នុង​នោះ តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិត​សាន់ដេ អះអាង​ថា​នាង​ស្រលាញ់​ចូល​ចិត្តសត្វ​នេះ មិន​ខ្លាច​ឡើយ។

 

តារា​ស្រី​និយម​លេង​កាយ​វិការ​ cute cute ថ្លែង៖” ដូច​អត់​ខ្លាច​អី​ទេ​បង​ គួរ​ឲ្យ​ស្រលាញ់​តើ ណាមួយ​​ម្ចាស់​ពស់​ប្រាប់​ថា​ ពស់​​ហ្នឹង​ស្លូត​​ហើយ​​គាត់​បាន​ផ្ដល់​ទំនុក​ចិត្ត​ និង​រៀប​រាប់​រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​សត្វ​ពស់​ថា​ មិន​ដែល​ធ្លាប់​បង្ក​គ្រោះ​ថ្នាក់​អ្វី​ពី​មុន​មក​ទេ​បង​”។

 

យូរី ប្រលែង​ជាមួយ​ពស់​ថ្លាន់​ទម្ងន់​ ១៣០​គីឡូក្រាម​

 

រូប​ភាព​មួយ​សន្លឹក​គេង​ឱប​ពស់​នេះ យូរី ប្រាប់​ថា​ថត​នៅ​ក្នុង​បទ​ចម្រៀង​មួយ​ “តេស្ត​សិន​មុន​ស្រលាញ់​” ដែល​អ្នក​ដឹក​នាំ​តម្រូវ​ឲ្យ​លេង​ជាមួយ​សត្វ​ពស់​សឹង​តែ​ពី​ដើម​ដល់​ចប់​។

 

“​ពស់​ហ្នឹង​ចេះ​ ឆ្លាត ហើយ​​ប្រហែល​ជា​​ចេះ​ស្តាប់ ភាសា​មនុស្ស​ទៀត​មើល​ទៅ​បង ពេល​កំពុង​សម្តែង​ជាមួយ​ពស់ ពិបាក​បន្តិច​ដែរ​ ​ព្រោះ​សត្វ​ហ្នឹង​ធំ​ ហើយ​ធ្ងន់​ទៀត សឹង​តែ​បាក់​ស្មា​​ តែ​យ៉ាង​ណា​អាច​ទ្រាំ​បាន​។ ពេល​ពស់​រើ​ខ្លាំង​ ខ្ញុំ​លួច​និយាយ​ខ្សឹបៗ​ថា​ បងកុំ​រើ​ពេក​ជិត​រួច​ហើយ​ៗ ហើយ​គាត់​ក៏​ឈប់​រើ​មែន​”។ យូរី បញ្ជាក់​។

 

យូរី ប្រលែង​ជាមួយ​ពស់​ថ្លាន់​ទម្ងន់​ ១៣០​គីឡូក្រាម​

រូបភាព​៖ក្នុង IG​ យូរី

យ៉ាង​ណា​មិញ​តារា​ស្រី​វ័យ​២០ឆ្នាំ​រូប​នេះ​ អះអាង​​ទៀត​ថា ​នាង​មិន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សត្វ​ពស់​​នេះ​ឡើយ ​ត្បិត​ថាវា​​មិនមែន​ជា​ប្រភេទ​សត្វ​ដែល​នាង​ចូល​ចិត្ត ដូចសត្វ​ឆ្មា ឬ​ ឆ្កែ ​ក៏​ដោយ​។ ​ពស់​ថ្លាន់​មួយ​ក្បាល​នេះ​ យូរី ប្រាប់​ថា​​ឈ្មោះ​ ចម្រើន​ មាន​អាយុ​២១​ឆ្នាំ ទម្ងន់​១៣០គីឡូក្រាម​ និង​ធ្លាប់​បាន​សម្ដែង​ជាមួយ​សិល្បករ​ជើង​ចាស់​ច្រើន​រូប​មក​ហើយ​​ក្នុង​រឿង “ពស់​កេង​កង​”៕

 

អត្ថបទ៖ ថា ម៉ាលីដា