កីឡាករ​ជ័យ​លាភី​ Puskas Award ២០១៥ ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់

Wendell Lira ​ដែល​ឈ្នះ​ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ចូល​ទី​អស្ចារ្យ​ជាង​គេ​កាល​ពី​ឆ្នាំ​ ២០១៥ (FIFA’s ​ Puskas Award) បាន​ប្រកាស​ចូល​និវត្តន៍​ពី បាល់ទាត់​ទាំង​វ័យ​ក្មេង​។

 

កីឡាករ​ជ័យ​លាភី​ Puskas Award ២០១៥ ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់Wendell Lira

 

មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​បែប​នេះ​ត្រូវ​ខ្សែ​ប្រយុទ្ធ​វ័យ២៧​ឆ្នាំ​អះអាង​ថា​ដោយសារ​មាន​បញ្ហា​របួស​រ៉ាំរ៉ៃ​ពេក​មិន​អាច​លេង​បាល់​ទៀត​បាន ហើយ​ខ្លួន​ចង់​ក្លាយ​ជា​អ្នក​លេង​ហ្គេម​អាជីព​ជំនួស​វិញ (eSports player)។

 

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​លើក​ពាន Puskas ទាំង​រំភើប​ស្រក់​ទឹក​ភ្នែក​បន្ទាប់​ពី​គ្រាប់​បាល់​ទាត់​ស៊ុត​បក​ក្រោយ​ Bicycle kick របស់​គេ​ក្នុង​​ប្រកួត​រវាង Goianesia និង Atletico Goianiense បាន​យក​ឈ្នះ​គ្រាប់​បាល់​ល្អ​បំផុត​របស់​ Lionel Messi និងCarlos Tevez​ កាល​ពី​ខែ​មករា​៕

 

 

កីឡាករ​ជ័យ​លាភី​ Puskas Award ២០១៥ ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់

 

ចុចអាន៖ មើល​​​​​១គ្រាប់​ម្ចាស់​ពាន​ Puskas Award ​និង​គ្រាប់​លេខ​២​ Messi ​អស្ចារ្យ​យ៉ាងណា?

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN