Jesus ស្ថិតយ៉ាងប្រកៀកក្នុងការចាកចេញពី Palmeiras តែមិនច្បាស់ពីក្លិបថ្មី

ខ្សែប្រយុទ្ធ Gabriel Jesus ដែលជាគោលដៅទិញរបស់ក្លិប Manchester City កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរមួយចេញពីក្លិប Palmeiras ប៉ុន្តែ មិនបានបញ្ជាក់ពីគោលដៅរបស់គេឡើយ។ ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះ ដែលបច្ចុប្បន្នស្ថិតក្នុងក្រុមអូឡាំពិករបស់ប្រេស៊ីល ក៏ត្រូវបានទាក់ទងជាមួយនឹងករផ្ទេរជាមួយនឹងក្លិប Manchester United, Real Madrid, Barcelona និង Juventus ផងដែរ។

gabriel-jesus

ខណៈដែលការផ្តោតអារម្មណ៍របស់គេបច្ចុប្បន្ន គឺទៅលើការបំពេញការតព្វកិច្ចក្នុងព្រឹត្តិការណ៍អូឡាំពិករបស់ប្រទេស រូបគេបានសន្យាថា ក្លិបថ្មីនឹងត្រូវប្រកាសឲ្យដឹងក្នុងពេលឆាប់ៗនេះ។ រូបគេបានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសប្រេស៊ីលថា៖ «អនាគតរបស់ខ្ញុំស្ទើរតែត្រូវបានសម្រេចរួចហើយ»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ក្រុមគ្រួសាររបស់ខ្ញុំ ភ្នាក់ងារតំណាងរបស់ខ្ញុំ និងក្លិប Palmeiras ដឹងពីកន្លែងដែលខ្ញុំចង់ទៅ ប៉ុន្តែ នៅពេលនេះ ខ្ញុំកំពុងតែផ្តោតអារម្មណ៍ទៅលើការឈ្នះមេដាយមាសសម្រាប់ប្រទេសរបស់ខ្ញុំ។ ការព្រមព្រៀងគ្នាស្ទើរតែបំពេញរួចជាស្រេច ប៉ុន្តែ ខ្ញុំកំពុងតែផ្តោតអារម្មណ៍ទាំងស្រុង»។ Jesus បានរកគ្រាប់បាល់បញ្ចូលទី១៩គ្រាប់ក្នុងការប្រកួត៣១លើកសម្រាប់ក្លិប Palmeiras នៅឆ្នាំនេះ៕

ប្រភពព័ត៌មាន៖ The Guardian

The post Jesus ស្ថិតយ៉ាងប្រកៀកក្នុងការចាកចេញពី Palmeiras តែមិនច្បាស់ពីក្លិបថ្មី appeared first on CamboSport.