រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវី

ដានជើង​ដាយណូស័រ​មួយ មាន​ទំហំ ១.២ម៉ែត្រ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​បូលីវី (Bolivia)។ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​ដានជើង​របស់​ដាយណូស័រ​ដែល​ស៊ី​សាច់​ជា​អាហារ ប្រភេទ Abelisaurus ដែល​បាន​រស់នៅ​ប្រមាណ​ជា ៨០លាន​ឆ្នាំ​មុន។ បើ​តាម​អ្នក​សិក្សា​ប្រវត្តិ​នៃ​ជីវិត សញ្ជាតិ​អាហ្សង់ទីន លោក Sebastian Apesteguia បាន​ឲ្យ​ដឹង​ថា ពពួក​សត្វ​ដាយណូស័រ​ប្រភេទ Abelisaurus នេះ ធ្លាប់​បាន​ដើរ​ត្រាច​ចរ​មកដល់​ទ្វីប​អាមេរិក​ខាងត្បូង​នេះ។

 

រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវី

 លោក Sebastian Apesteguia

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ដានជើង​ដ៏​ធំ​សម្បើម​មួយ​នេះ​ត្រូវ​បាន​រក​ឃើញ ដោយ​មគ្គទេសក៍​ទេសចរណ៍​មួយ​រូប នៅ​តំបន់​រណ្ដៅ​ភ្នំ​ភ្លើង Maragua ប្រទេស​បូលីវី ខណៈ​តំបន់​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផ្លូវ​ឆ្លង​កាត់​សម្រាប់​សត្វ​ដាយណូស័រ។ ជា​មួយ​គ្នា​នេះ សំណល់​នៃ​ដាយណូស័រ​ដទៃ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​តំបន់​នោះ​ដែរ។

 

ក្រុម​អ្នក​ជំនាញ​បាន​គិត​ថា ដានជើង​ដែល​ទើប​នឹង​រក​ឃើញ​នេះ គឺ​មាន​ទំហំ​ធំ​បំផុត បើ​ប្រៀបធៀប​នឹង​ដានជើង របស់​ដាយណូស័រ​ប្រភេទ Abelisaurus ដែល​ធ្លាប់​បាន​រក​ឃើញ​ពី​មុន​មក។ «ដានជើង​នេះ​ធំ​ជាង​ដានជើង​ដទៃ​ទៀត​ដែល​យើង​ធ្លាប់​បាន​រក​ឃើញ»។ លោក Apesteguia បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ៕

 

រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវី

 

រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវី

 

រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវី

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC