នាង អ៊ី​ត ជឿជាក់​១០០ ភាគរយ ចំពោះ​គម្រោង​…​

6 Videos


នាង អ៊ីត ដែលជាតារាកំប្លែងប្រចាំនៅក្នុងស្ថានីយ៍ទូរទស្សន៍ CTN មានគម្រោងនឹងចេញទៅសម្តែងនៅ សហរដ្ឋអាមេរិកជាលើកដំបូងជាមួយសិល្បករ សិល្បការីនីចំនួន ៦ រូប នៅអំឡុងខែវិច្ឆិការខាងមុខនេះ រហូតធ្វើឲ្យនាងមិនហ៊ានទទួលថតរឿងថ្មីៗនោះទេ ។ នាង អ៊ីត ជឿជាក់ក្នុងចិត្តថា ស្ថានទូតនឹងផ្តល់ទិដ្ឋាការឲ្យនាងទៅសម្តែងតាមគម្រោងដែលបានកំណត់ទុក ។

នាង អ៊ី​ត ជឿជាក់​១០០ ភាគរយ ចំពោះ​គម្រោង​…​

P9

នាង អ៊ី​ត ជឿជាក់​១០០ ភាគរយ ចំពោះ​គម្រោង​…​

នាង អ៊ីត បានបញ្ជាក់ប្រាប់ថា តាមគម្រោង នាងត្រូវចេញទៅសម្តែងនៅអាមេរិក នៅក្នុងខែវិច្ឆិការ រយៈពេល ២ ខែ រួមជាមួយនាយ ចឺម និង តារាមួយចំនួនទៀត នាងសង្ឃឹមថា ស្ថានទូតនឹងផ្តល់ទិដ្ឋាការដល់នាងជាក់ជាមិនខាន ពីព្រោះខាងម្ចាស់ស្ពនស័រនៅអាមេរិក គេបានរៀបចំឯកសាររួចរាល់ហើយ យ៉ាងយូរបំផុតនៅក្នុងខែតុលានេះ នាងនឹងបានដឹងពីលទ្ធផលហើយ ។

នាង អ៊ី​ត ជឿជាក់​១០០ ភាគរយ ចំពោះ​គម្រោង​…​

បើតាមប្រភពពត៌មានមួយបានបង្ហើបប្រាប់ថា មូលហេតុដែលធ្វើឲ្យនាង អ៊ីត ជឿជាក់មួយរយភាគរយថានាងនឹងបានចេញទៅសម្តែងនៅអាមេរិកនោះ គឺដោយសារអ្នកធានានាងចេញទៅលើកនេះ គឺខ្លាំង និង ធ្លាប់បានអញ្ជើញតារាជាច្រើនចេញទៅសម្តែងនៅទីនោះជាច្រើនមកហើយ ដោយពុំមានបញ្ហាអ្វីទាំងអស់ ។

នាង អ៊ី​ត ជឿជាក់​១០០ ភាគរយ ចំពោះ​គម្រោង​…​

នាង អ៊ីត ពិតជារីករាយខ្លាំងណាស់នូវគម្រោងចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនេះ ។ ទន្ទឹមនឹងការរងចាំនេះ នាង អ៊ីត មិនហ៊ានទទួលថតរឿងថ្មីនោះទេ ពីព្រោះនាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចេញទៅសម្តែងនៅទីនោះ ។

នាង អ៊ី​ត ជឿជាក់​១០០ ភាគរយ ចំពោះ​គម្រោង​…​

នាងអ៊ីត ក៏មិនខុសពីមិត្តរួមក្រុមរបស់នាងដែរ ក្នុងមួយខែៗនាងរកប្រាក់ចំណូលបានច្រើនគួរសម ។ នាងគ្រោងនឹងសាងសង់ផ្ទះថ្មីនៅទឹកដីស្រុកកំណើតក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីនាងបានសាងសង់របងផ្ទះដ៏ធំស្កឹមស្កៃនោះរួចមក ។

នាង អ៊ី​ត ជឿជាក់​១០០ ភាគរយ ចំពោះ​គម្រោង​…​

ត្រឹមតែមួយឆ្នាំសោះ នាងអ៊ីត ថតរឿងបានប្រមាណ ១១ រឿង ទាំងរឿងដុំ និង រឿងភាគ ក្រៅពីនេះ នាងឆ្លៀតច្រៀងភ្លេងការ និង ចេញសម្តែងតាមខេត្តក្រុងនានា ដូច្នេះហើយទើបប្រាក់ចំណូលប្រចាំខែរបស់នាងចាប់ផ្តើមកើនឡើងជាលំដាប់ ៕

                                                                អាលីណា

នាង អ៊ី​ត ជឿជាក់​១០០ ភាគរយ ចំពោះ​គម្រោង​…​