Xiaomi ចេញ​មុខ​ឆ្លើយ​តប​នឹង​ហេតុ​ការ​ទូរសព្ទ​ផ្ទុះ

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​មាន​​វីដេអូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​លើ​ Facebook ដែល​បង្ហាញ​ពី​ហេតុ​ការ​ទូរសព្ទ​ផ្ទុះ​ ដោយ​ទូរសព្ទ​នោះ​ជា​ម៉ូដែល​ Xiaomi Mi 4i។

 

Xiaomi ចេញ​មុខ​ឆ្លើយ​តប​នឹង​ហេតុ​ការ​ទូរសព្ទ​ផ្ទុះ

 

ឆ្លើយ​តប​នឹង​ហេតុ​ការ​ខាង​លើ​ក្រុមហ៊ុន​ Xiaomi បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​លើក​ឡើង​ថា៖ “ពួក​យើង​ពិត​ជា​ខ្វល់​ខ្វាយ​នឹង​បញ្ហា​នេះ​ណាស់ ហើយ​ពួក​យើង​ក៏​កំពុង​តែ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​ដែរ។ យើង​បាន​ទាក់​ទង​ជា​មួយ​បុរស​ដែល​ជា​ម្ចាស់​ទូរសព្ទ​ ហើយ​នឹង​​ទទួល​យក​ទូរសព្ទ​របស់​គាត់​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។ ទន្ទឹម​នឹង​នេះ​ដែរ​យើង​បាន​​ផ្ដល់​ជូន​ នូវ​ការ​ផ្លាស់ប្ដូរ​ទូរសព្ទ​ថ្មី​ទៅ​កាន់​អតិថិជន​រូប​នោះ​ហើយ”។

 

​ត្បិត​ថា​មូលហេតុ​នៃ​ការ​ផ្ទុះ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​បើ​តាម​ហេតុ​ការ​ផ្ទុះ​ទូរសព្ទ​កន្លង​មក​​ ភាគ​ច្រើន​មូលហេតុ​គឺ​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ក្លែង​ក្លាយ៕

 

 

ចុច​អាន៖ ប្រើ iPhone 6s ចិន​លេង​បណ្តើរ​សាក​បណ្តើរ ប៊ិះ​ផ្ទុះ​គ្រោះ​ថ្នាក់​ចូល​ពេទ្យ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority