វឌ្ឍនាកាបង្ហាញ​ចំណាប់​អារម្មណ៍​មិន​នឹក​ស្មាន​ដល់​​ពេល​ជួយ​កម្ពុជា​ឈ្នះ​សិង្ហបុរី ​និង​ក្លាយ​ជា​ Man of The Match

ក្រោយពេលជួយជម្រើសជាតិកម្ពុជា យកឈ្នះក្រុមសិង្ហបុរី និងក្លាយជាកីឡាករល្អជាងគេប្រចាំការប្រកួតនៅយប់នេះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបង្ហាញចំណាប់អារម្មណ៍សោមនស្ស និងមិនស្មានដល់ដែលក្រុមកម្ពុជាបានទទួលជ័យជម្នះ ហើយក៏មានសរសេរសាអរគុណ ដល់អ្នកគាំទ្រទាំងអស់ដែលបានទៅមើលការប្រកួតនៅក្នុងកីឡដ្ឋានផ្ទាល់ទាំងទឹកភ្លៀង។
កីឡាករវ័យ២៣ឆ្នាំ បានសរសេរក្នុងផេកហ្វេសបុករបស់ខ្លួនថា៖” ជាដំបូង ខ្ញុំសូមអរគុណដល់អ្នកគាំទ្រដ៏អស្ចារ្យរបស់កម្ពុជាយើង ដែលនៅតស៊ូគាំទ្រផ្ដល់កម្លាំងចិត្តដល់ក្រុមទាំងមូលក្រោមដំណក់ភ្លៀងជោកជាំដោយមិនខ្លាចនឿយហត់ ឬប៉ះពាល់សុខភាព។
ក្រុមទាំងមូលទាំងកីឡាករ និងលោកគ្រូបង្វឹកសុទ្ធតែប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះតបស្នងអ្នកគាំទ្ររបស់យើង។ ហើយរឹតតែសោមនស្សថែមទៀតនោះ នេះជាជ័យជម្នះលើកទី២របស់ឈុតធំកម្ពុជាលើសិង្ហបុរី ក្រោយពេលវីរបុរសជំនាន់មុនធ្វើបានតាំងពីឆ្នាំ១៩៧២។
សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិននឹកស្មានថាជាប់ជា Man of the Match បែបនេះទេ។ អ្វីដែលខ្ញុំគិតក្នុងខួរក្បាលរបស់ខ្ញុំពេលចូលដល់ទីលានប្រកួត គឺខិតខំឱ្យអស់ពីសមត្ថភាពដែលខ្ញុំមានទាំងប៉ុន្មាន ដើម្បីជ័យជម្នះរបស់ក្រុមទាំងមូលដែលតំណាងឱ្យជាតិយើង។
 ខ្ញុំនឹងបន្តប្រឹងប្រែងថែមទៀតដើម្បីមោទនភាពកម្ពុជាលើឆាកអន្តរជាតិ! ! !”

ជាការពិតជម្រើសកម្ពុជា បានយកឈ្នះលើជម្រើសជាតិសិង្ហបុរីក្នុងលទ្ធផល២ទល់១ ខណៈពីគ្រាប់របស់កម្ពុជាសុទ្ធតែជាការរួមចំណែករបស់កីឡាករទាំងអស់ពិសេសខ្សែប្រយុទ្ធបឹងកេតអង្គររូបនេះ ដែលស៊ុតបញ្ចូលទីដោយបាល់ហ្វ្រីឃីកយ៉ាងល្អ និងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ឌីណា ស៊ុតគ្រាប់ទី២៕

វឌ្ឍនាកាបង្ហាញ​ចំណាប់​អារម្មណ៍​មិន​នឹក​ស្មាន​ដល់​​ពេល​ជួយ​កម្ពុជា​ឈ្នះ​សិង្ហបុរី ​និង​ក្លាយ​ជា​ Man of The Match វឌ្ឍនាកាបង្ហាញ​ចំណាប់​អារម្មណ៍​មិន​នឹក​ស្មាន​ដល់​​ពេល​ជួយ​កម្ពុជា​ឈ្នះ​សិង្ហបុរី ​និង​ក្លាយ​ជា​ Man of The Match

ប្រភព៖ kqube

  • វឌ្ឍនាកាបង្ហាញ​ចំណាប់​អារម្មណ៍​មិន​នឹក​ស្មាន​ដល់​​ពេល​ជួយ​កម្ពុជា​ឈ្នះ​សិង្ហបុរី ​និង​ក្លាយ​ជា​ Man of The Match已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: