ចិនច្រានចោលព័ត៌មានថាបានលក់សាច់មនុស្សទៅកាន់អាហ្វ្រិក

សារព័ត៌មាន Independent បានផ្សាយ ថា អគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេស Zambia បានច្រានចោលពាក្យចចាម អារ៉ាមថា ចិនបានវេចខ្ចប់សាច់មនុស្សនាំទៅលក់នៅទ្វីបអាហ្វ្រិក។
ចិនច្រានចោលព័ត៌មានថាបានលក់សាច់មនុស្សទៅកាន់អាហ្វ្រិក
ភាគីចិនបានច្រានចោលយ៉ាងដាច់ អហង្ការក្រោយពាក្យចចាមអារ៉ាមបានគ្រប ដណ្តប់ពេញតំបន់អាហ្វ្រិក។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺអ្នកប្រើប្រាស បណ្តាញ ហ្វេសប៊ុកបានផ្សព្វផ្សាយតៗគ្នាស្តីពីការនាំសាច់មនុស្សចូលពីប្រទេសចិននៅអាហ្វ្រិក។

បណ្តាញព័ត៌មាន Msanzi live និង Daily post របស់អាហ្វ្រិកខាងត្បូងបានធ្វើការវិភាគថា ការណ៍ដែលចិននាំសាច់ មនុស្សទៅក្រៅប្រទេសនោះដោយសារតែចំនួនពលរដ្ឋនៅក្នុងប្រទេសនេះច្រើន ហើយអ្នកស្លាប់គ្មានដីកប់។

ជាមួយនឹងព័ត៌មានខាងលើបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់ប្រទេសចិន។ ទាំងនោះហើយបានធ្វើឲ្យរដ្ឋទូត ប្រទេសចិនប្រចាំនៅប្រទេសហ្សាមបៀ លោក Yang Youming បានចេញមុខការ ពារនិងបញ្ចប់នៅពាក្យចចាមអារ៉ាមទាំងនោះ។

នៅទ្វីបអាហ្វ្រិកចិនបានវិនិយោគជាច្រើននៅទីនោះ ហើយពាក្យចចាមអារ៉ាម ទាំងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសចិន។ រដ្ឋាភិបាលចិនបានប្រកាស ថា នឹងបើកការសើុបអង្កេតខាងលើថាតើមានការលូកដៃពីក្រៅដែរឬទេនៅក្នុងហេតុ ការណ៍ខាងលើ? រដ្ឋាភិបាលចិននឹងចេញសេចក្តីសម្រេចស្តីពីហេតុការណ៍ខាងលើនៅពេលដ៏ខ្លីខាងមុខ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ចិនច្រានចោលព័ត៌មានថាបានលក់សាច់មនុស្សទៅកាន់អាហ្វ្រិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: