វាយក្លើបែកមាត់បាក់ធ្មេញអស់៣ ខឹងនិយាយឌឺដងក្នុងវង់ផឹកស៊ី

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកមាត់បាក់ធ្មេញអស់៣ហូរឈាមកក្លាក់ហើយត្រូវបានអ្នកភូមិជួយសង្គ្រោះដឹកមកកាន់ មន្ទីរពេទ្យខណៈដែលផឹកស៊ីជាមួយក្លើ ហើយនិយាយផ្លែផ្កាដាក់គ្នាក៏បង្កើតជា ហិង្សាដោយបុរសបង្កទាញបានព្រនង់ដើមប្រេងខ្យល់វាយឲ្យរបួសធ្ងន់កាលពីវេលា ម៉ោង១២និង១៥នាទីរសៀលថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៦ នៅភូមិតាជោ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង។
វាយក្លើបែកមាត់បាក់ធ្មេញអស់៣ ខឹងនិយាយឌឺដងក្នុងវង់ផឹកស៊ី
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ វ៉ា សាវន់ ហៅ ទិត អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាជោ សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀងដោយរងរបួសធ្ងន់ត្រង់មាត់និងស្មាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង។

ចំណេកជនសង្ស័យដែលជាមិត្តរាប់ឆ្នាំហើយបង្ករបួសស្នាមមានឈ្មោះកែន ចាន់ ធឿន ហៅពុត អាយុ៣៣ឆ្មាំ មុខរបរលក់ ពងទា មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ។

 វាយក្លើបែកមាត់បាក់ធ្មេញអស់៣ ខឹងនិយាយឌឺដងក្នុងវង់ផឹកស៊ី

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថាដោយសារតែជនរងគ្រោះដែលត្រូវជាក្លើបានឌឺដងពាក្យសម្តីដាក់រូបខ្លួនខ្លាំងពេកណាមួយស្រវឹងស្រាផងធ្វើឲ្យរូបគេទ្រាំមិនបានក៏ស្ទុះទាញបានព្រនង់ដើមប្រេងខ្យល់ប្រវែងជាង១ម៉ែត្រវាយតែម្ដងទៅ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែក ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន

  • វាយក្លើបែកមាត់បាក់ធ្មេញអស់៣ ខឹងនិយាយឌឺដងក្នុងវង់ផឹកស៊ី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: