អ្នកស្រី ឌី ម៉ាឡែន ធ្លាប់​បាក់​ទឹក​ចិត្ត​ក្នុង​អាជីវកម្ម តែ​មិន​បោះ​បង់​​​

មិនប្រាកដថា បើកជំនួញមួយទទួលជោគជ័យ បើកមួយទៀតបានជោគជ័យទេ ហើយក៏មិនប្រាកដថា បើកជំនួញក្រោយនោះបរាជ័យដែរ។ អ្នកស្រី ឌី ម៉ាឡែន អ្នករចនាម៉ូដ និងជាអ្នកគ្រប់គ្រង ហាងកាត់ដេរប៉ារ៉ាឌី ដ៏ល្បីឈ្មោះនៅភ្នំពេញ បានលាតត្រដាងថា «ខ្ញុំធ្លាប់បាក់ទឹកចិត្ត» នៅពេលបើកហាងថ្មីមួយទៀត។

អ្នកស្រី ឌី ម៉ាឡែន ធ្លាប់​បាក់​ទឹក​ចិត្ត​ក្នុង​អាជីវកម្ម តែ​មិន​បោះ​បង់​​​

ក្រោយហាងកាត់ដេរប៉ារ៉ាឌី មានឈ្មោះល្បីល្បាញ ក្នុងទីក្រុងភ្នំពេញ អ្នកស្រីបានបើក ហាងសម្អាងការប៉ារ៉ាឌី មួយផ្សេងទៀត ដោយទទួលបានជោគជ័យជាទីពេញចិត្ត។

ក្នុងវគ្គ Coffee Time នៃកម្មវិធី ៣០ដេលី កាលពីថ្មីៗនេះ អ្នកស្រី ឌី ម៉ាឡែនបានឱ្យដឹងថា អ្នកស្រីធ្លាប់បាក់ទឹកចិត្ត ពេលអតិថិជនបង្ហាញការមិនទុកចិត្ត លើអាជីវកម្មថ្មីថ្មោងរបស់ខ្លួន ប៉ុន្តែយ៉ាងណាអ្នកស្រី មិនបានរាថយឡើយ ផ្ទុយទៅវិញអ្នកស្រី បានបង្ហាញគោលជំហរ យ៉ាងច្បាស់លាស់ និងទុកចិត្តបំផុត ទៅកាន់អតិថិជន។

អ្នកស្រីបន្តថា៖ “ខ្ញុំធ្លាប់បាក់ទឹកចិត្ត…អតិថិជនគាត់ធ្វើការប្រៀបធៀបថា សម្រាប់អូនគឺបងទុកចិត្តទៅផ្នែកសំលៀកបំពាក់ ទៅលើផ្នែកនេះ ប៉ុន្តែឥលូវនេះបងអត់ទុកចិត្តលើអ្វីមួយ អូនមានអ្វីឱ្យបង?”។

“ខ្ញុំជាម្ចាស់ហាង បានជម្រាបទៅគាត់វិញ អ្វីក៏ដោយ Business មួយហ្នឹង កើតថ្ងៃនេះ មិនមែនយើងនឹកឃើញខែមុន យើងបើកថ្ងៃនេះ។ ការសិក្សារបស់ខ្ញុំរយៈពេល៥ឆ្នាំមុនហើយ…អ៊ីចឹងសូមបង មីង មានទំនុកចិត្តខ្ពស់ចុះ ព្រោះយើងអត់អាចធ្វើឱ្យខូច Brand យើងទេ។ យើងមានគោលចំហច្បាស់…អ៊ីចឹងធ្វើការជាមួយគាត់ហើយ គាត់ទទួលបានផលល្អ នេះហើយគាត់ជឿជាក់ និងពេញចិត្តថា OK សម្អាងការប៉ារ៉ាឌី ធ្វើឡើងមិនមែននិយាយតែមាត់មែន”។ អ្នកស្រី បញ្ជាក់។

អ្នកស្រីបានខិតខំប្រឹងប្រែងតស៊ូ និងរកអ្វីថ្មីៗរហូតសម្អាងការមួយនេះល្បីល្បាញខ្លាំង ខណៈទើបតែដំណើរការ ៣ ឆ្នាំប៉ុណ្ណោះមកទល់ពេលនេះ។ ត្រង់ចំណុចនេះអ្នកស្រី បានឱ្យដឹងថា នេះក៏ដោយសារតែ អ្នកស្រីមានហាងកាត់ដេរប៉ារ៉ាឌី ដែលអាយុកាលជាង ១០ ឆ្នាំ ជាគ្រឹះដ៏រឹងមាំនៃសេចក្ដីទុកចិត្ត។

ទោះបីជាយ៉ាងណា អ្នកស្រីបានសង្កត់ធ្ងន់ថា បើទោះមានដើមទុនច្រើន មានកេរ្តិ៍ឈ្មោះល្បីហើយ មិនប្រាកដថា ទៅបើកអាជីវកម្មមួយទៀត បានផ្លែផ្កាល្អឡើយ ព្រោះការធ្វើអាជីវកម្ម ត្រូវការណាស់ការស្រលាញ់ ការតស៊ូ ការអំណត់ព្យាយាម គ្រឹះក្នុងខ្លួន និងមិនត្រូវបាក់ទឹកចិត្តឡើយ។

អ្នកស្រីបានប្រាប់ពីគន្លឹះ ធ្វើឱ្យខ្លួនមានជោគជ័យក្នុងអាជីពច្នៃម៉ូដ យ៉ាងដូច្នេះថា៖ “ខ្ញុំជោគជ័យលើការច្នៃម៉ូដ ដោយសារខ្ញុំមិនដែលមើលរំលងមូលដ្ឋានគោល នៃទំនៀមទម្លាប់ខ្មែរ ក្នុងការប្រើប្រាស់សំលៀកបំពាក់”។

អ្វីជាក្ដីព្រួយបារម្ភចំពោះអាជីវកម្ម ក្នុងពេលអនាគត? “បារម្ភរាល់ថ្ងៃ អត់បារម្ភថា ធ្វើអីចាញ់គេទេ គឺខ្លាចភាពដដែលៗ ហើយត្រូវគិតថា អតិថិជនចង់បានអ្វី?”។ អ្នកស្រីបន្ថែម។

អ្នកស្រី ឌី ម៉ាឡែន ធ្លាប់​បាក់​ទឹក​ចិត្ត​ក្នុង​អាជីវកម្ម តែ​មិន​បោះ​បង់​​​អ្នកស្រី ឌី ម៉ាឡែន ធ្លាប់​បាក់​ទឹក​ចិត្ត​ក្នុង​អាជីវកម្ម តែ​មិន​បោះ​បង់​​​ អ្នកស្រី ឌី ម៉ាឡែន ធ្លាប់​បាក់​ទឹក​ចិត្ត​ក្នុង​អាជីវកម្ម តែ​មិន​បោះ​បង់​​​ អ្នកស្រី ឌី ម៉ាឡែន ធ្លាប់​បាក់​ទឹក​ចិត្ត​ក្នុង​អាជីវកម្ម តែ​មិន​បោះ​បង់​​​ អ្នកស្រី ឌី ម៉ាឡែន ធ្លាប់​បាក់​ទឹក​ចិត្ត​ក្នុង​អាជីវកម្ម តែ​មិន​បោះ​បង់​​​

ប្រភព ៖ sabay

  • អ្នកស្រី ឌី ម៉ាឡែន ធ្លាប់​បាក់​ទឹក​ចិត្ត​ក្នុង​អាជីវកម្ម តែ​មិន​បោះ​បង់​​​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: