សហរដ្ឋអាមេរិកនឹងមានឧទ្ធម្ភាគចក្រទំនើបសម្រាប់ដឹកប្រធានាធិបតីនៅក្នុងស្រុក

អាមេរិកបានផលិតឧទ្ធម្ភាគចក្រប្រភេទ ថ្មីសម្រាប់ដឹកជិញ្ជូនប្រធានាធបិតីធ្វើ ដំណើរនៅក្នុងស្រុក ដែលមានសភាពទំនើប បំផុតអាចការពារការវាយប្រហារពីសត្រូវបាន។

ឧទ្ធម្ភាគចក្រជំនាន់ថ្មីសម្រាប់ជាយានជំនិះរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លងកាត់ការត្រួតពិនិត្យផ្នែករចនាម៉ូដសំខាន់ៗរួចរាល់ហើយ និងឈានទៅរក ជំហានបន្ទាប់នៃការផលិតឲ្យចេញជារូប រាងនៃឧទ្ធម្ភាគចក្រ VH-92s ៦គ្រឿងដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់ដែលផលិត ពីមុនមក។ ឧទ្ធម្ភាគចក្រជំនាន់ថ្មី VH-92s នឹងត្រូវបានផលិតឡើងតាមគម្រោងរបស់កងទ័ពជើងទឹក និងទាហានម៉ារីនសហរដ្ឋ អាមេរិកដើម្បីស្នងតំណែងពីកងឧទ្ធម្ភាគ ចក្រ Marine One ដែលជាឧទ្ធម្ភាគចក្រ ប្រធានាធិបតីសហរដ្ឋអាមេរិបច្ចុប្បន្ន ដែលបានផលិតនៅឆ្នាំ១៩៧៥ ចំណាស់ ជាប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដល់ទៅ ១៤ឆ្នាំ។

ប្រសិនបើគម្រោងគ្រប់យ៉ាងនឹងដំណើរ ការទៅយ៉ាងរលូន ឧទ្ធម្ភាគចក្រ VH-92s ៦គ្រឿងដែលមួយគ្រឿងមានតម្លៃ១,៤២ ពាន់លានដុល្លារនឹងចេញបម្រើសេវាកម្ម របស់ខ្លួននៅក្នុងឆ្នាំ២០២០ ដែលនោះ ពិតជាយឺតយ៉ាវខ្លាំងណាស់សម្រាប់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែវានឹងជាយាន ដ៏ស្រស់ស្អាតសម្រាប់ប្រធានាធិបតីសហ រដ្ឋអាមេរិកនៅអាណត្តិក្រោយៗ៕

សហរដ្ឋអាមេរិកនឹងមានឧទ្ធម្ភាគចក្រទំនើបសម្រាប់ដឹកប្រធានាធិបតីនៅក្នុងស្រុក

ប្រភព៖ nokorwatnews

  • សហរដ្ឋអាមេរិកនឹងមានឧទ្ធម្ភាគចក្រទំនើបសម្រាប់ដឹកប្រធានាធិបតីនៅក្នុងស្រុក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: