ជនភៀសខ្លួនអាល់ហ្សេរីគំរាមបំផ្ទុះកម្ទេចប្រទេសអាល្លឺម៉ង់

ជនភៀសខ្លួនអាល់ហ្សេរីម្នាក់ត្រូវបាន ប៉ូលិសអាល្លឺម៉ង់ស្វែងរកចាប់ខ្លួនក្រោយពេលបានប្រកាសនៅក្នុងស្ថានីយរថភ្លើង ក្នុងតំបន់ Bremen ថា នឹងបំផ្ទុះកម្ទេចអាល្លឺ ម៉ង់។ បុរសដែលគំរាមនោះត្រូវប៉ូលិសចាប់ ខ្លួនបានក្រោយរយៈពេលជាច្រើនម៉ោងនៃការស្វែងរក។

ប៉ូលិសអាល្លឺម៉ង់កាលពីថ្ងៃទី២៧ ខែ កក្កដា បានចាប់ខ្លួនបុរសវ័យ១៩ឆ្នាំ ជាជន ជាតិអាល់ហ្សេរីដែលបានរត់គេចខ្លួន ក្រោយពេលស្រែកខ្លាំងៗថា «យើងនឹងធ្វើ ឲ្យអស់លោកផ្ទុះខ្ទេច»។ នេះជាករណីគំរាម ថ្មីដល់ប្រទេសអាល្លឺម៉ង់ពីជនភៀសខ្លួន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជនភៀស ខ្លួនស្លូតត្រង់ដទៃទៀត។

សារព័ត៌មានរ៉យទ័របានផ្សាយថា ប៉ូលិស អាល្លឺម៉ង់បានចាប់ខ្លួនយុវជនខាងលើនៅក្នុង ស្ថានីយរថភ្លើងក្រោយរយៈពេលជាច្រើនម៉ោងនៃការស្វែងរក។ ប៉ូលិសបានឲ្យដឹងថា ពេលនេះកំពុងតែបើកការស្រាវជ្រាវទៅ លើបុរសខាងលើ។

ប៉ូលិសបានឲ្យដឹងថាក្នុងរយៈពេលដែល សាកសួរជនគំរាមកំហែងខាងលើបាន បង្ហាញការគាំទ្រដល់សកម្មភាពវាយ ប្រហារភេរវកម្មពីក្រុមអ៊ិស្លាមIS និងខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារសម្លាប់ មនុស្ស៩នាក់នៅក្នុងមជ្ឈមណ្ឌលផ្សារ ទំនើបក្នុងទីក្រុងមុយនិចកាលពីថ្ងៃសុក្រ កន្លងមក។

ការវាយប្រហារនៅក្នុងប្រទេសអាល្លឺ ម៉ង់ជាបន្តបន្ទាប់បានធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអាល្លឺម៉ង់ក៏ដូចជាអឺរ៉ុប ទាំងមូលក្នុងពេលដែលក្រុមជនភៀសខ្លួនជាច្រើនសម្រុកទៅអឺរ៉ុប ហើយក្រុមភេរវករបាននៅលាយឡំជាមួយជនភៀសខ្លួន។

កាលពីថ្ងៃទី២៤ ខែកក្កដា មានករណី ផ្ទុះយ៉ាងខ្លាំងនៅទីក្រុង Nurmberg ប្រទេស អាល្លឺម៉ង់បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១២នាក់ទៀតរងរបួស។ ការផ្ទុះនោះត្រូវ បានប៉ូលិសសង្ស័យថា ជាការបង្កៃគ្រាប់ បែក។

អ្នកនាំពាក្យស្នងការប៉ូលិសអាល្លឺម៉ង់បានបញ្ជាក់ពេលដំបូងថា អាចបណ្តាល មកពីការផ្ទុះហ្គាសនៅក្នុងភោជនីយដ្ឋាន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ។ ក្នុងពេលជាមួយគ្នានោះសារព័ត៌មានក្នុងតំបន់បានផ្សាយថា ការផ្ទុះស្ថិត នៅក្នុងសណ្ឋាគារ EugensWeinstube ស្ថិតនៅលើដងផ្លូវ Pfarrstrabe។

ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបញ្ជាក់ថា នេះជាការបំផ្ទុះមានចេតនាមានការ គ្រោងទុក ហើយផ្ទុះចំច្រកផ្លូវចូលទៅកាន់ ទីកន្លែងប្រគំតន្ត្រីនៅតំបន់ Ansback ដែលមានពលរដ្ឋប្រមាណជិត៣ពាន់នាក់ចូលរួម។ នៅពេលនេះតំបន់ខាងលើត្រូវបាន បិទ ហើយពលរដ្ឋដែលមានផ្ទះនៅទីនោះ មិនអាចត្រឡប់ចូលផ្ទះវិញបានឡើយ។

ការប្រគំតន្ត្រីកណ្តាលវាលត្រូវបានលុប ចោលភ្លាមៗ ចំណែកទស្សនិកជន និងភ្ញៀវ ទេសចរក៏ត្រូវចាកចេញពីទីនោះជាបន្ទាន់ផងដែរ។

នេះជាការវាយប្រហារលើកទី៣ហើយ នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលជាង មួយសប្តាហ៍កន្លងមក។

កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា មានខ្មាន់ កាំភ្លើងដល់ទៅ៣នាក់បានចូលរួមធ្វើសកម្មភាពបណ្តាលឲ្យមានអ្នកស្លាប់៩នាក់ និង រាប់សិបនាក់ទៀតរងរបួស ។

ប៉ូលិសទីក្រុងម៉ុយនិចក៏បានបញ្ជាក់ដែរ ថា ខ្មាន់កាំភ្លើង៣នាក់បំពាក់កាំភ្លើងស្វ័យប្រវត្តិបានបើកការបាញ់ប្រហារក្នុងនោះ មានម្នាក់ពាក់អាវការពារគ្រាប់ទៀតផង។ អត្តសញ្ញាណខ្មាន់កាំភ្លើងមិនទាន់បានដឹងនៅឡើយទេ។

តាមគេហទំព័រ Spiegel បានឲ្យដឹងថា ក្រោយការបាញ់ប្រហារភ្លាមក្រុមអ៊ិស្លាមIS បានចេញមុខទទួលស្គាល់ថា ជាទង្វើក្រុម របស់ខ្លួន។ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារបានរស់នៅទីក្រុងមុយនិចពីរឆ្នាំមកហើយ។

នៅក្នុងការវាយប្រហារផ្សេងទៀតពេល ថ្មីៗនេះគឺយុវជនមិនស្គាល់អត្តសញ្ញាណ បានប្រើកាំបិតវាយប្រហារដេញកាប់នៅលើរថភ្លើងស្ថិតនៅរដ្ឋ Bavaria ប្រទេស អាល្លឺម៉ង់។ សារព័ត៌មាន DPA របស់អាល្លឺ ម៉ង់បានផ្សាយថា ប៉ូលិសបានបាញ់សម្លាប់ ជនដៃដល់។

អ្នកនាំពាក្យស្នងការប៉ូលិសបានឲ្យដឹងថា ប៉ូលិស៣នាក់រងរបួសធ្ងន់និងម្នាក់ទៀត រងរបួសស្រាលមុនពេលប៉ូលិសបាញ់ សមា្លប់ជនដៃដល់។ សារព័ត៌មាន CNN បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិស ឲ្យដឹងថា ជនដៃដល់គឺជាយុវជនអាយុ១៧ឆ្នាំដើមកំណើតជនជាតិអាហ្វហ្គានីស្ថាន។

ប៉ូលិសបានឲ្យដឹងទៀតថា ជនវាយ ប្រហារបានប្រើប្រាស់កាំបិតខ្វែវនិងកូនកាំបិតក្នុងការធ្វើសកម្មភាព។ ជនដៃដល់រង ការបាញ់សម្លាប់ពេលព្យាយាមរត់គេចចេញ ពីរថភ្លើងបន្ទាប់ពីអ្នកបើកបរបានសម្រេច ចត់ជាបន្ទាន់។

ហេតុការណ៍ខាងលើកើតឡើងក្រោយ ពេលរថភ្លើងធ្វើដំណើរពីស្រុក Treuchtlingen ទៅកាន់ទីក្រុង Wurzburg ។ ផ្លូវដែក ខាងលើត្រូវបានផ្អាកដំណើរការជា បណ្តោះអាសន្នដើម្បីប៉ូលិសបើកការស្រាវជ្រាវ។ នៅពេលនេះមិនទាន់មានព័ត៌មាន ស្តីពីសកម្មភាពវាយប្រហារខាងលើនៅឡើយ។

ការវាយប្រហារទាំង៣លើកកន្លងមក គឺជាសញ្ញាប្រកាសអាសន្នមួយសម្រាប់ ប្រទេសអាល្លឺម៉ង់បន្ទាប់ពីបារាំង និងបែល ហ្សុិក។ ប៉ូលិសអាល្លឺម៉ង់បង្កើនការការពារសន្តិសុខយ៉ាងតឹងតែងទប់ស្កាត់ការវាយប្រហារកើតឡើងជាទ្រង់ទ្រាយធំ៕

ជនភៀសខ្លួនអាល់ហ្សេរីគំរាមបំផ្ទុះកម្ទេចប្រទេសអាល្លឺម៉ង់

ប្រភព៖ nokorwatnews

  • ជនភៀសខ្លួនអាល់ហ្សេរីគំរាមបំផ្ទុះកម្ទេចប្រទេសអាល្លឺម៉ង់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: