ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

គ្រោះទឹកជំនន់ និងបាក់ដីក្នុងប្រទេសនេប៉ាល់ និងឥណ្ឌាបានសម្លាប់មនុស្សជាង ៩០នាក់នៅប៉ុន្មានថ្ងៃនេះ រួមទាំងមនុស្សជិត ២លាននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។
ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

ប្រទេសនេប៉ាល់ បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយផ្ទះជាច្រើនខ្នង និងស្ពានជាច្រើនកន្លែងត្រូវបានបំផ្លាញ បន្ទាប់ពីធ្លាក់ភ្លៀងមូសុងដូចគេហែកមេឃជាប់ៗគ្នាច្រើនថ្ងៃ។ បើតាមអ្នកនាំពាក្យ ចាប់តាំងពីថ្ងៃច័ន្ទមក គ្រោះទឹកជំនន់ និងបាក់ដីបានសម្លាប់មនុស្ស ៨៨នាក់ រួមទាំងនៅឥណ្ឌាប៉ុន្មាននាក់ផ្សេងទៀត។

ពេលទឹកលិចក្រុមទាហានក្នុងប្រតិបត្តិការនេះ បានឃើញអ្នកភូមិជាច្រើននាក់ឈរលើដំបូលផ្ទះ រង់ចាំជំនួយសង្គ្រោះដឹកតាមកាណូតទៅកាន់ទីសុវត្ថិភាព។

ស្រុកទទួលរងគ្រោះខ្លាំងជាងគេគឺ Pyuthan ចម្ងាយ ២៥០គីឡូម៉ែត្រភាគខាងលិចទីក្រុងកាតាម៉ាន់ឌូ ដែលផ្ទះពលរដ្ឋរាប់សិបខ្នងត្រូវបានកម្លាំងទឹករុញច្រានទៅឆ្ងាយ។ ជារៀងរាល់ឆ្នាំតែងតែមានមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ដោយសារទឹកជំនន់ និងបាក់ដី អំឡុងពេលភ្លៀងមូសុងម្ដងៗ ក្នុងប្រទេសនេប៉ាល់ និងប្រទេសក្បែរខាងឥណ្ឌា។

បើតាមការប៉ាន់ប្រមាណ មនុស្សជាង ២លាននាក់ចាប់ផ្ដើមចេញពីផ្ទះ ក្រោយទឹកជំនន់ខាងលើវាយប្រហារជាង ៣០០០ភូមិ ក្នុង២១ស្រុក ដែលពួកគេត្រូវធ្វើតង់ជ្រកបណ្ដោះអាសន្នជាហូរហែ៕

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia

  • ទឹក​ជំនន់​នៅ​ឥណ្ឌា​​​​​​​​និង​នេប៉ាល់​សម្លាប់​​ជិត​​១០០​នាក់​​​ និង​​២លាន​នាក់​ជម្លៀស​​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: