នាំស្រីឡើងផ្ទះសំណាក់នាងលួចយកកាមេរ៉ាទៅបាត់ខានឡើងឋានសួគ៌រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយ

ភ្នំពេញ៖ បុរសជាជនជាតិអង់គ្លេសម្នាក់ បានមកដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទួលសង្កែជួយចាប់ស្រីស្នេហ៍ម្នាក់ដែលខ្លួននាំមកឡើងផ្ទះសំណាក់បម្រុងរួមមេត្រី ប៉ុន្តែពុំទាន់បានក្រេបទឹកឃ្មុំផងក៏ត្រូវស្រីស្នេហ៍នោះលួចយកកាមេរ៉ាថតរូប១គ្រឿងគេចខ្លួនបាត់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ ផ្អើលនៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចផ្ទះសំណាក់យីហោពោធិ៍ស័ក្តិប្រាំ ស្ថិតក្នុងភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។

បុរសជនជាតិអង់គ្លេសរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះឡើយគ្រាន់តែដឹងថាមានអាយុប្រហែលជាង៣០ឆ្នាំសម្បុរស មានកម្ពស់ប្រមាណ១,៨០ម៉ែត្រហើយ បាននិយាយប្រាប់សមត្ថកិច្ចជាភាសាអង់គ្លេសថាមុនពេលកើតហេតុរូបគាត់បានហៅស្រីរកសីុផ្លូវភេទម្នាក់មានវ័យប្រហែល២៥ឆ្នាំនៅម្ដុំផ្លូវលេខ៧០ទំនប់ទួលគោក ដើម្បីយកទៅដេកនៅផ្ទះសំណាក់ពោធិ៍ស័ក្តិប្រាំស្ថិតនៅជាន់ទី៦បន្ទប់លេខ៤០៣ ។ ខណៈឡើងទៅដល់បន្ទប់គាត់ទុកកាមេរ៉ាថតរូបនៅលើតុរួចរៀបចំដោះសម្លៀកបំពាក់ព្យួរនៅជញ្ជាំងហើយបានចូលទៅសម្អាតខ្លួនក្នុងបន្ទប់ទឹកត្រឹមតែ១៥នាទីប៉ុណ្ណោះ ស្រាប់តែចេញមកវិញបាត់ស្រីស្នេហ៍មិន ដឹងទៅណារួមទាំងបាត់កាមេរ៉ាថតរូបមួយគ្រឿងផង ។

បុរសជនជាតិអង់គ្លេសរូបនេះបានប្រាប់សមត្ថកិច្ចឲ្យដឹងទៀតថា ដោយសារជួប ហេតុការណ៍នេះរូបគាត់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួល សង្កែឲ្យជួយរកកាមេរ៉ាថតរូបមកវិញ ព្រោះថាកាមេរ៉ានេះមានតម្លៃត្រឹមតែ៨០ដុល្លារប៉ុណ្ណោះ គាត់មិនស្ដាយទេតែគាត់ស្តាយបាត់ឯកសារសំខាន់ជាច្រើននៅក្នុងកាមេរ៉ានោះ ៕

នាំស្រីឡើងផ្ទះសំណាក់នាងលួចយកកាមេរ៉ាទៅបាត់ខានឡើងឋានសួគ៌រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយ នាំស្រីឡើងផ្ទះសំណាក់នាងលួចយកកាមេរ៉ាទៅបាត់ខានឡើងឋានសួគ៌រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយ

ប្រភព៖ nokorwatnews

  • នាំស្រីឡើងផ្ទះសំណាក់នាងលួចយកកាមេរ៉ាទៅបាត់ខានឡើងឋានសួគ៌រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: