សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន ព្រួយបារម្ភពីពលរដ្ឋកាន់តែតិចទៅៗ

ប្រទេសអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពេលពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួនកាន់តែតិចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ដោយចំនួនអ្នកស្លាប់កើន តែអ្នកកើតមកវិញ មានតិចតួចបំផុត ។

ប្រទេសកូរ៉េខាងត្បូងបានបង្កើតកម្មវិធីជំរុញឱ្យមនុស្សពេញវ័យឆាប់រៀបការ និងបង្កើតកូនចៅដើម្បីបន្ដពូជពង្ស ខណៈដែលទារកកើតនៅក្នុងប្រទេសនេះ ថយចុះគួរឱ្យព្រួយបារម្ភ ហើយបើទុកឱ្យមានស្ថានភាពបែបនេះ ចេះតែបន្ដទៀតនោះ កូរ៉េខាងត្បូងក៏នឹងត្រូវផុតពូជពីផែនដី ។

ចំណែកជប៉ុនវិញ ពលរដ្ឋជាង១ភាគ៤ ក្នុងចំណោមពលរដ្ឋទាំងអស់មានអាយុលើសពី៦៥ឆ្នាំហើយចំនួនមនុស្សចាស់នឹងកើនឡើងរហូតដល់ទៅ៤០ភាគរយនៅឆ្នាំ២០៥៥ពេលនោះចំនួនពលរដ្ឋសរុបនឹងថយចុះពី១៣០លាននាក់សល់តែ៩០លាននាក់ប៉ុណ្ណោះទាំងនោះជាក្ដីកង្វល់យ៉ាងខ្លាំងពីកង្វះពលរដ្ឋនៅជប៉ុន។

សរុបប្រជាពលរដ្ឋជប៉ុនថយចុះយ៉ាងខ្លាំង ចំណែកចំនួនមនុស្សចាស់បែរជាកើនឡើងខ្ពស់ទៅវិញ។ ក្រសួងសុខាភិបាលជប៉ុនបានប៉ាន់ប្រមាណថាដល់ឆ្នាំ២០២៥ជប៉ុននឹងខ្វះគ្រូពេទ្យរហូតដល់១លាននាក់រួមទាំងគិលានុបដ្ឋាយិកាដើម្បីមើលថែមនុស្សចាស់។ការជំរុញឱ្យមានជនអន្ដោប្រវេសន៍ចូលមកនៅក្នុងប្រទេសជប៉ុនគឺជារឿងចាំបាច់បំផុតដើម្បីរក្សាចំនួនពលរដ្ឋឱ្យនៅថេរបាន។

បច្ចុប្បន្នមានតែ២ភាគរយប៉ុណ្ណោះក្នុងប្រទេសជប៉ុនជាជនបរទេសមករស់នៅ ។ ចាប់តាំងពីឆ្នាំ២០០៨មករដ្ឋាភិបាលជប៉ុនបានចាប់ផ្ដើមឱ្យគិលានុបដ្ឋាយិកាមើលថែជនបរទេសដែលរស់នៅក្នុងទឹកដីជប៉ុនដូចជាពលរដ្ឋជប៉ុនអ៊ីចឹងដែរ។ជនបរទេសដែលទទួលបានការថែទាំខ្ពស់ចាំបាច់ត្រូវចេះនិយាយភាសារជប៉ុន។

មកទល់ពេលនេះមានគិលានុបដ្ឋាយិកាបរទេស៣០៤នាក់ប៉ុណ្ណោះឆ្លងកាត់ការបណ្ដុះបណ្ដាលហើយអ្នកទាំងនោះត្រូវវិលត្រឡប់ទៅប្រទេសខ្លួនវិញក្រោយបម្រើការងារបាន៣ទៅ៥ឆ្នាំ ។

តាមអ្នកឯកទេសក្នុងរយៈពេល៥០ឆ្នាំខាងមុខជប៉ុនត្រូវការគិលានុបដ្ឋាយិកាដល់ទៅ១០លាននាក់មកពីបរទេសទើបអាចមើលថែទាំមនុស្សចាស់បាន។ពលរដ្ឋដែលមកពីបរទេសចាំបាច់ត្រូវតែរស់នៅក្នុងប្រទេសជប៉ុនបានយូរអង្វែងទើបអាចក្លាយជាមនុស្សក្នុងសង្គមជប៉ុនជួយដោះស្រាយរឿងនយោបាយបាយបាន៕

សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន ព្រួយបារម្ភពីពលរដ្ឋកាន់តែតិចទៅៗ

ប្រភព៖ nokorwatnews

  • សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន ព្រួយបារម្ភពីពលរដ្ឋកាន់តែតិចទៅៗ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: