ជំនាញ​មួយ​ណា ​មាន​ឱកាស​ការ​ងារ​ខ្ពស់​ជាង​គេ?​

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រាប់ថាក្នុងទីផ្សារការងារ បើនិយាយពីវិស័យបច្ចេកទេស វិស្វកម្ម កសិកម្មជាដើម គឺត្រូវការច្រើនជាងគេ។ បើតាមយោបល់លោក មុខជំនាញទាំងនេះមានឱកាសការងារខ្ពស់ជាងមុខជំនាញផ្សេងៗផងដែរ។

ជំនាញ​មួយ​ណា ​មាន​ឱកាស​ការ​ងារ​ខ្ពស់​ជាង​គេ?​

លោក បន្តថាសម្រាប់អ្នករៀនជំនាញនេះ ត្រឹមតែ២៥%ប៉ុណ្ណោះបើគិតទូទាំងប្រទេស។ សម្រាប់ទីផ្សារប្រភេទការងារដែលនៅខ្វះធនធានមនុស្សច្រើនគឺផ្នែកបច្ចេកទេស វិស្វកម្ម ក៏ដូចជាខាងមេកានិក និងកសិកម្មផងដែរ។

សព្វថ្ងៃមុខជំនាញដែលរៀនច្រើនជាងគេគឺផ្នែកខាងធុរកិច្ច តែទីផ្សាដែលត្រូវការជំនាញនេះច្រើនខ្លាំងនោះឡើយ។ ដូច្នេះអ្នករៀនជំនាញនេះ អាចប្រឈមខ្ពស់នឹងភាពគ្មានការងារធ្វើ។

“ឥលូវផ្លាស់ប្ដូរហើយ កុំយល់ច្រឡំថាធ្វើជាងប្រឡាក់ដៃប្រឡាក់ជើង។ វិស័យហ្នឹង បានប្រាក់ចំណូលច្រើន ហើយឱកាសការងារភ្លាមៗ”។ លោក បញ្ជាក់។

លោកបន្ថែមថា តម្រូវការដែលច្រើនគឺបច្ចេកទេសថ្នាក់ក្រោមវិជ្ជាជីវៈ។ ចំណែកកសិកម្មវិញ មិនមែនធ្វើតាមបែបបុរាណដូចលើកមុនទេ គឺត្រូវមានបច្ចេកទេសដើម្បីបង្កើនផលិតភាពក្នុងការប្រកួតប្រជែងជាមួយបរទេសតាមរយៈបច្ចេកទេសក្នុងកសិកម្ម។ ដូច្នេះត្រូវការធនធានច្រើនលើផ្នែកនេះ៕

ប្រភព៖ sabay

  • ជំនាញ​មួយ​ណា ​មាន​ឱកាស​ការ​ងារ​ខ្ពស់​ជាង​គេ?​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: