ត្រឹម​មួយ​ម៉ោង​ ទ្រព្យ​សម្បត្តិ​ Mark Zuckerberg កើន​ ៣,៤ ពាន់​លាន​ដុល្លារ

ម្សិលមិញក្រុមហ៊ុន Facebook បានប្រកាសពីចំណូលប្រចាំត្រីមាសទីពីរ ឆ្នាំ ២០១៦ ដោយឃើញថារកចំណូលបានដល់ ៦,៤៤ ពាន់លានដុល្លារ កើនឡើង ៧១% ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

ត្រឹម​មួយ​ម៉ោង​ ទ្រព្យ​សម្បត្តិ​ Mark Zuckerberg កើន​ ៣,៤ ពាន់​លាន​ដុល្លារ

ក្រោយពីប្រកាសបានរយៈពេលមួយម៉ោងតម្លៃហ៊ុនរបស់ Facebook បានហក់ឡើង ៦,៥% ដែលក្នុងមួយហ៊ុនបានកើនតម្លៃដល់ ១៣១,៤០ ដុល្លារ។ ការហក់ឡើងនេះ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់ Mark Zukcerberg កើនឡើងចំនួន ៣,៤ ពាន់លានដុល្លារ គិតជារួមមាន ៥៦,៧ ពាន់លានដុល្លារ។

ការកើនឡើងនេះដែរក៏បានធ្វើឲ្យ Mark Zuckerberg ក្លាយជាមហាសេដ្ឋីលំដាប់ទីប្រាំ មានទ្រព្យច្រើនជាងគេ ស្ថិតនៅពីក្រោយលោក Jeff Bezos ដែលមានទ្រព្យប្រមាណ ៦៤ ពាន់លានដុល្លារ៕

ប្រភព៖ sabay

  • ត្រឹម​មួយ​ម៉ោង​ ទ្រព្យ​សម្បត្តិ​ Mark Zuckerberg កើន​ ៣,៤ ពាន់​លាន​ដុល្លារ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: