ខាង​ជើង​សាលា​រចនា វិថី​គំនូរ​ដ៏​ល្បី​នៅ​រាជធានី​ភ្នំពេញ

សូមទស្សនាវីដេអូខាងក្រោម៖

បើអ្នកធ្វើដំណើរតាមវិថីព្រះអង្គមគ្គវណ្ណ ឬវិថីលេខ១៧៨ ក្បែររបងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(សាលារចនា) និងរបងសារមន្ទីរជាតិ ប្រាកដជាបានមើលឃើញផ្ទាំងគំនូរនិងចម្លាក់ស្អាតៗជាក់ជាមិនខាន។

ខាង​ជើង​សាលា​រចនា វិថី​គំនូរ​ដ៏​ល្បី​នៅ​រាជធានី​ភ្នំពេញ

កន្លែងនេះបានឈរជើងអស់រាប់សិនឆ្នាំមកហើយ ដោយមានផ្ទាំងគំនូរនិងស្នាដៃសិល្បៈដាក់តាំងជាហូរហែ មិនតែប៉ុណ្ណោះអ្នកខ្លះក៏បានប្រសិទ្ធិនាមវិថីនោះទៀតថា ផ្លូវគំនូរទៀតផង។ ផ្ទាំងគំនូរនិងចម្លាក់ស្អាតៗទាំងនោះ គឺជាស្នាដៃដ៏វិចិត្ររបស់សិល្បករចំណានៗដែលបានគូរនិងឆ្លាក់ ហើយបានដាក់តាំងនិងលក់ជូនអតិថិជនដែលចូលចិត្តរបស់ទាំងនេះ។ អតិថិជនដែលមកទិញគំនូរនៅទីនេះ មានទាំងភ្ញៀវជាតិ និងអន្តរជាតិ។

បើតាម លោក សែន សំអឿន វិចិត្រករមួយរូបនៅទីនោះមាននិយាយថា គំនូរនៅក្នុងហាងរបស់លោក ខ្លះជាស្នាដៃរបស់លោក ខ្លះទៀតជាស្នាដៃរបស់កូនសិស្សរបស់លោក និងខ្លះបានពីសិល្បករខាងក្រៅ។ លោកក៏បានបន្ត លោកមកទីនេះ ដោយសារតែកត្តាជិតសាលាសិល្បៈ និងសារមន្ទីរដែលជាទីតាំងដ៏ពិសេស។

“ជាទូទៅ ជួនកាលខ្ញុំធ្វើខ្លួនឯង ស្នាដៃរបស់ខ្ញុំ មួយចំនួនទៀតជាស្នាដៃរបស់កូនសិស្សខ្ញុំ មួយផ្នែកទៀតគឺសិល្បករខាងក្រៅយកមកផ្ញើ…វិស័យគំនូរនេះមិនអាចលក់ឆ្ងាយពីកន្លែងនេះបានទេ…ចឹងបើយើងអត់លក់កន្លែងហ្នឹង គេអត់ដឹង គេដឹងថាខាងជើងសាលាវិចិត្រសិល្បៈហ្នឹងលក់ផ្ទាំងគំនូរ កាលណាគេមានអារម្មណ៍ គេត្រូវការផ្ទាំងគំនូរគេមកម្ដុំហ្នឹងហើយ ចឹងបើយើងលក់កន្លែងណាដទៃទៀតលក់អត់ដាច់ហ្មង”។ សម្ដី លោក សែន សំអឿន។

ខាង​ជើង​សាលា​រចនា វិថី​គំនូរ​ដ៏​ល្បី​នៅ​រាជធានី​ភ្នំពេញ

តែយ៉ាងមិញ បើតាមការសាកសួរពីហាងក្បែរនោះ ម្ចាស់ហាងបានលើកឡើងស្រដៀងគ្នាថា ពួកគាត់បានត្រឹមជួលផ្ទះគេហើយយកគំនូរនិងចម្លាក់ពីសិល្បករពីខាងក្រៅមកលក់បន្តតែប៉ុណ្ណោះ។

គូសបញ្ជាក់ផងដែរថា តម្លៃរបស់គំនូរនិងចម្លាក់ទាំងនោះភាពខុសគ្នាទៅតាម ទំហំ ស្នាដៃ ក្បាច់រចនា និងអាយុកាល ខ្លះរាប់សិបដុល្លារ តែខ្លះអាចឈានដល់រាប់ពាន់ដុល្លារឯនោះ។

ខាង​ជើង​សាលា​រចនា វិថី​គំនូរ​ដ៏​ល្បី​នៅ​រាជធានី​ភ្នំពេញ

ប្រភព ៖ sabay

  • ខាង​ជើង​សាលា​រចនា វិថី​គំនូរ​ដ៏​ល្បី​នៅ​រាជធានី​ភ្នំពេញ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: