ដំរីសួនសត្វគ្រវែង​ដុំ​ថ្ម​ឡើង​លើ​អាកាស ជា​អកុ​សល ធ្លាក់​ចំ​ក្បាល​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ស្លាប់​គួរ​ឲ្យ​ខ្លោច​ចិត្ត (Video Inside)

ក្មេងស្រីអាយុ ៧ ឆ្នាំ ម្នាក់បានស្លាប់គួរឲ្យខ្លោចផ្សា ក្រោយនាងត្រូវបានសត្វដំរី១ក្បាលគប់ដុំថ្មត្រូវចំក្បាលរបស់នាង ខណៈនាងកំពុងថតរូបនៅពីមុខទ្រុងរបស់វា ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលហេតុការណ៍សោកសៅនេះកើតឡើង, ក្មេងស្រីរងគ្រោះខាងលើបានកំពុងថតរូបជាមួយគ្រួសាររបស់នាង នៅជាប់នឹងទ្រុងដំរីនោះ ស្ថិតក្នុងឧស្យាន Rabat ប្រទេសម៉ិចស៊ីកូ កាលពីរសៀលថ្ងៃអង្គារ៍ កន្លងមកនេះ ។

បើតាមសេចក្តីរាយការណ៍ឲ្យដឹង ខណៈក្មេងស្រីរងគ្រោះកំពុងជិះលើកប៉ារបស់នាង, ស្រាប់តែដំរីនោះចាប់ផ្តើមប្រើភ្លុករបស់វាចាប់លើកដុំថ្មដ៏ធំមួយ និងគ្រវែងវាឡើងលើអាកាស ។

ប៉ុន្តែ ជាអកុកល ដុំថ្មនោះបានធ្លាក់ និងត្រូវចំផ្នែកខាងក្រោយក្បាលនាងយ៉ាងពេញទំហឹង បណ្តាលឲ្យនាងដេកដួលសន្លប់ស្តូកស្តឹងតែម្តង ។

ក្រោយហេតុការណ៍កើតឡើង នាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យជាបន្ទាន់ផងដែរ, ប៉ុន្តែ គួរឲ្យសោកស្តាយ នាងក៏បានដាច់ខ្យល់ស្តាប់ពីមុខរបួសដ៏ធ្ងន់ធ្ងរ ៕

 


Related Posts