Calvin Harris អតីត​មិត្ត​ប្រុស Taylor Swift ចូល​ក្លឹប​តែ​១​ជាមួយ Ronaldo

DJ ល្បី Calvin Harris ដែល​ជា​អតីត​គូស្នេហ៍​របស់​តារា​ចម្រៀង Taylor Swift ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ចូល​ក្លឹប​រាត្រី​មួយ​​តំបន់ Hollywood ​ទីក្រុង  Los Angelesកាល​ពី​យប់​ថ្ងៃ​ពុធ ខណៈ​កីឡាករ​បាល់ទាត់  Cristiano Ronaldo ក៏​នៅ​ទី​នោះ​ដែរ។

 

Calvin Harris អតីត​មិត្ត​ប្រុស Taylor Swift ចូល​ក្លឹប​តែ​១​ជាមួយ Ronaldo

 

គេ​បាន​​ឃើញ Calvinដើរ​ចេញ​ពី​ក្លឹប​និយាយ​ទូរសព្ទ ​មួយ​រយៈ​ខ្លីបន្ទាប់​ Ronaldo ក៏​ដើរ​ចេញ​ពី​ក្លឹប​តែ​មួយ​ ដោយ​មាន​អង្គរក្ស​​ដើរ​ការពារ​ព្រោងព្រាត។ ក្នុង​រាត្រី​នោះ Calvin និង​កីឡាករ​វ័យ​៣១​ឆ្នាំ​ស្លៀក​ពាក់​សង្ហា​មិន​ចាញ់​គ្នាប៉ុន្មាន​ទេ​ត្បិត​អាជីព​ខុស​គ្នា។

 

អតីត​មិត្ត​ប្រុសTaylor Swift រូប​នេះ​ពាក់​អាវ​ពណ៌​បៃតង​ចាស់​ជាមួយ​ខោ​ខៅប៊យ​ខ្មៅ អម​ដោយ​ស្បែកជើង​​ពណ៌​ស ស្រប​ពេល​កីឡាករ​ឆ្នើម​ក្រុម ​ Real Madrid ពាក់​ឈុត​ខ្មៅ​មួយ​ឈុត​អាវ​យឺត​និង​ខោ​សាច់​ក្រណាត់។ មួយ​រយៈ​ចុងក្រោយ​ទោះ​ជា Calvin មាន​បញ្ហា​បាក់បែក​ជាមួយ Taylor តែ​គេ​មិន​បាន​គេច​ចេញ​ពី​ក្រសែ​ភ្នែក​មហាជន​និង​អ្នក​កាសែត​ឡើយ៕

 

Calvin Harris អតីត​មិត្ត​ប្រុស Taylor Swift ចូល​ក្លឹប​តែ​១​ជាមួយ Ronaldo

 

Calvin Harris អតីត​មិត្ត​ប្រុស Taylor Swift ចូល​ក្លឹប​តែ​១​ជាមួយ Ronaldo

 

ចុចអាន៖ចូល​មើល​សណ្ឋាគារ Beyoncé ស្នាក់​​​មួយ​យប់​ជិត​២​ម៉ឺន​​ដុល្លារ​​អេម​បែប​ណា?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail