អតីត​មិត្ត​ស្រី​តាវ មិញ​ស៊ឺ​​ត្រូវ​តារា​ប្រុស​ម្នាក់​ពន្លះ​ថា​ចង្រៃ​និង​មាន​ក្លិន​ស្អុយ​ដូចលាមក

តារា​សម្ដែង​ប្រុស​សំបូរ​រឿង​អាស្រូវ Edison Chen បាន​ពន្លះ​កំពូល​តារា​ម៉ូដែល Lin Chi Ling មួយ​ចាស់​ដៃ​ទាំង​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់។

 

អតីត​មិត្ត​ស្រី​តាវ មិញ​ស៊ឺ​​ត្រូវ​តារា​ប្រុស​ម្នាក់​ពន្លះ​ថា​ចង្រៃ​និង​មាន​ក្លិន​ស្អុយ​ដូចលាមក

 

យប់​ថ្ងៃ​ទី ២៧​ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​សង្គម Weibo របស់​ចិន​បាន​កក្រើក​សារ​ជា​ថ្មី​ដោយ​សារ​ការ​បោះ​ពាក្យ​សម្ដី​តិះដៀល​យ៉ាង​សាហាវ​របស់​តារា​សម្ដែង​និង​ចម្រៀង Edison Chen ទៅ​កាន់​កំពូល​តារា​បង្ហាញ​ម៉ូដ​និង​សម្ដែង Lin Chi Ling។ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ប្រុស​ស្អាត​វ័យ ៣៥​ឆ្នាំ​នេះ​បាន​បង្ហោះ​រូប​របស់​អតីត​មិត្ត​ស្រី​របស់​តារា​សម្ដែង Jerry Yan ព្រម​ទាំង​ភ្ជាប់​ទៅ​ដោយ​ពាក្យ​សម្ដី​អសុ​រស​ថា៖ “ស្រី​ចង្រៃ​នេះ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់ ហើយ​មាន​ក្លិន​ស្អុយ​ដូច​លាមក។ ខ្ញុំ​ព្រមាន​ឲ្យ​នាង​ដឹង​ថា​នាង​ប្រាកដ​ជា​មិន​ចូលចិត្ត​នោះ​ទេ​នៅ​ពេល​ដែល​ខ្ញុំ​ខឹង អ្នក​នាង​ធ្វើ​ពុធ​ជា​តារា​សម្ដែង​និង​កំពូល​តារា​ម៉ូដែល”។

 

អតីត​មិត្ត​ស្រី​តាវ មិញ​ស៊ឺ​​ត្រូវ​តារា​ប្រុស​ម្នាក់​ពន្លះ​ថា​ចង្រៃ​និង​មាន​ក្លិន​ស្អុយ​ដូចលាមក

 

អតីត​មិត្ត​ស្រី​តាវ មិញ​ស៊ឺ​​ត្រូវ​តារា​ប្រុស​ម្នាក់​ពន្លះ​ថា​ចង្រៃ​និង​មាន​ក្លិន​ស្អុយ​ដូចលាមក

 

បើ​ទោះ​បី​ជា​សារ​នេះ​ត្រូវ​បាន​លុប​ក្រោយ​មក​ក៏​ដោយ តែ​តួ​រឿង “The Dark Knight” បាន​បន្ត​តិះដៀល​តារា​ស្រី​នេះ​ទៀត​ថា៖ “ចង់ដឹង​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជេរ​នាង​ឬ? នាង​ដឹង​ពី​មូលហេតុ​នេះ។ ខ្ញុំ​បាន​ព្រមាន​នាង​ពី​មុន​រួច​មក​ហើយ។ អរគុណ​ដែល​បាន​សហការ។ អ្នក​ទាំង​អស់​គ្នា​អាច​គិត​ថា​ខ្ញុំ​ខុស​តែ​នាង​ខុស​ជាង​ខ្ញុំ​ទៅ​ទៀត។ នៅ​ទី​បញ្ចប់ ការ​ពិត​នឹង​ត្រូវ​បាន​បង្ហាញ”។

 

ទាក់ទិន​នឹង​រឿង​ខ្លួន​ត្រូវ​គេ​ជេរ​ស្ដី​ខាង​លើ Lin Chi Ling បាន​ឲ្យ​ដឹង​ថា​នាង​មិន​ដែល​ស្គាល់ Edison Chen នោះ​ឡើយ​ហើយ​ក៏​មិន​ដឹង​ពី​មូលហេតុ​បាន​ជា​ខ្លួន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​ដូច​នេះ​ដែរ។ ជាមួយ​ពាក្យ​ជេរ​ប្រមាថ​ខាង​លើ អ្នក​ប្រើ​អ៊ីនធឺណិត​បាន​លើក​យក​ហេតុ​ផល​ដែល Chi Ling ត្រូវ​គេ​ពន្លះ​ថា​នាង​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​លើ​មិត្តភ័ក្ដិ​របស់​ម៉ូដែល​ជើង​ថ្មី Qin Shupei ដែល​ជា​មិត្ត​ស្រី​របស់​តារា​សម្បូរ​រឿង​អាស្រូវ​នេះ។

 

គួរ​បញ្ជាក់​ផង​ដែរ Lin Chi Ling គឺ​ជា​តារា​ស្រី​ជួរ​មុខ​របស់​តៃវ៉ាន់​និង​ជា​អតីត​មិត្ត​ស្រី​របស់​តារា​សម្ដែង Jerry Yan។ រីឯ Edison Chen ធ្លាប់​ជា​តារា​សម្ដែង​និង​ចម្រៀង​ល្បី​ឈ្មោះ​ហុងកុង​មុន​ពេល​រូប​ថត​លោក​ដេក​ជាមួយ​តារា​ស្រី​ជា​ច្រើន​ត្រូវ​បែក​ធ្លាយ​លើ​អ៊ីនធឺណិត​ក្នុង​ឆ្នាំ ២០០៨៕

 

អតីត​មិត្ត​ស្រី​តាវ មិញ​ស៊ឺ​​ត្រូវ​តារា​ប្រុស​ម្នាក់​ពន្លះ​ថា​ចង្រៃ​និង​មាន​ក្លិន​ស្អុយ​ដូចលាមក

 

ចុចអាន៖Fan Bingbing ធាត់​ដល់​ថ្នាក់​ប្រេះ​ឡេវ ព័ត៌មាន​មាន​ផ្ទៃ​ពោះ​សាយភាយ​ជា​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖asiaone