YG ប្រកាស​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ BLACKPINK 

​នា​ថ្ងៃ​នេះ ផលិតកម្ម YG បាន​​បញ្ចេញ​រូប​ teaser និង​ប្រាប់​ពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ក្រុម​ចម្រៀង​ថ្មី BLACKPINK ។ ក្នុង​រូប teaser នោះ​គេ​បាន​សរសេរ​​ជា​ភាសា​អង់គ្លេស​ថា​៖​”BLACKPINK IN YOUR AREA” និង​បញ្ជាក់​ថា BLACKPINKនឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​ ៨ ខែ សីហាខាង​មុខ។

 

YG ប្រកាស​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ BLACKPINK 

 

BLACKPINK មាន​សមាជិក​៤​នាក់​គឺ Jennie, Jisoo, Lisa និង Rosé និង​មាន​អាយុ​ជា​មធ្យម​១៩​ឆ្នាំ។ ពួក​គេ​បាន​ហ្វឹកហាត់​នៅ​ផលិតកម្ម YG​ពី​៤​និង​៦​ឆ្នាំ​រួច​មក​ហើយ។ ប្រសិន​មាន​ព័ត៌មាន​លម្អិត​ណា​​ប្រែប្រួល Sabay នឹង​ផ្សាយ​ជូន​បន្ត៕

 

ចុចអាន៖Black Pink ​អាច​នឹង​បញ្ចេញ​ MVដល់​ទៅ​៨​បទ​​​​​​រហូត​ដល់​ចុង​ឆ្នាំ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi